Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0242
KCI0242
Name :
ឈ្មោះ :
ជួន ឃាន
Last Name :
នាមត្រកូល :
Chuon
First Name :
នាមខ្លួន :
Khean
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03056
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
He was born in 1961.
កើតឆ្នាំ១៩៦១
Home Village :
ភូមិកំណើត/ទីលំនៅ :
03071102, Kampong Cham, Kangmeas, saukorng, Koh Ta
០៣០៧១១០២, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំសូរគង ភូមិកោ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាព ក្រសួងពាណិជ្ជកម្ម
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0242 20030305, Koh Ta Ngaol no. 2 village, So Korng sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Chuon Khean is living in Malai. Interviewed with Chin Sreng and Suon Thol who are cousins of the concerned person.
ខេស៊ីអាយ០២៤២ ២០០៣០៣០៥, ភូមិកោះតាង៉ោលទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួន ឃាន សព្វថៃ្ងរស់នៅ ម៉ាឡៃ។ ជួបម្ភាសជាមួយ ឈ្មោះ ជិន សេ្រង និង សួន ថុល ដែលត្រូវ ជាបងប្អូនជីដូនមួយ។
Summary :
សេចក្ដីសង្ខេប :
ឃាន ភេទស្រី សព្វថៃ្ងរស់នៅស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ជួបជាមួយឈ្មោះ ជិន សេ្រង ត្រូវជាបងស្រីជីដូនមួយ។ ឃាន មានឪពុកឈ្មោះ ជួន ប៉ិច ម្ដាយឈ្មោះ ប៉ិន ហួយ មានបងប្អូន៦ នាក់ មានស្រុកកំណើតនៅភូមិតាង៉ោល ឃុំសូរគង ស្រុកកងមាស ខេត្ដកំពង់ចាម។ ឃាន កាលពីតូច មិនបានរៀនទេ ព្រោះធំដឹង ក្ដីចំពេលប្រទេសជាកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម កាន់អំណាច ប្រជាជនហូបបាយរួមតាមសហករណ៍ ឃាន អង្គការចាត់តាំងឱ្យទៅធ្វើការនៅក្នុងចល័ត ឃុំ។ នៅឆ្នាំ ១៩៧៦ អង្គការជ្រើសយកយុវជនយុវនារីមួយចំនួនឱ្យទៅធ្វើ នៅក្នុងខេត្ដកំពង់ចាម។ ឃាន បានទៅធ្វើការនៅក្រសួង
ពាណិជ្ជកម្មខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៧ បានត្រឡប់មក លេងផ្ទះ ហើយបានដឹងថា ឪពុកម្ដាយនិងប្អូនស្រីម្នាក់ទៀត
ត្រូវបានកងឈ្លបចាប់យកទៅសម្លាប់ចោល ដោយ សារតែលួចឱ្យត្រីប្រជាជនហូប ដោយដឹងថា ឪពុកម្ដាយស្លាប់អស់ ក៏ប្រញាប់ ត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៩ បានរត់ភៀសខ្លួន ព្រំដែនថៃ សព្វថៃ្ងរស់នៅស្រុកម៉ាឡៃ ប្រកបរបរធ្វើស្រែចម្ការ។ រីឯ សេ្រង ជំនាន់ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការ ដងស្ទួងគ្មាន ពេលសម្រាកហើយចុកមិនបានគ្រប់ គ្រាន់ ធ្វើការមិនហ៊ានឈប់ព្រោះខ្លាចអង្គការយកទៅវាយចោល ព្រោះកាលនោះប្រជាជននិងប្រជាជនចាម កងឈ្លបចាប់យក ទៅសម្លាប់ចោលនៅវត្ដអូរត្រកួនយ៉ាង សាហាវពៃ្រផៃ្សមិនថា អ្នកទាំងនោះមានកំហុសអីទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញកងឈ្លបចាប់មនុស្សយក ទៅសម្លាប់ចោល នៅវត្ដអូរត្រកួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា