PROMOTING ACCOUNTABILITY
In Aun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KCI0235
KCI0235
|
|
Name :
ឈ្មោះ :
|
អ៊ិន អូន
|
|
Last Name :
នាមត្រកូល :
|
In
|
|
First Name :
នាមខ្លួន :
|
Aun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I04554
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:49 years old
«បច្ចុប្បន្នអាយុ៤៩ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
03070801, Kampong Cham, Kang Meas, Rorka-a, Prek L
០៣០៧០៨០១, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំរកាអារ ភូមិព
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១???
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យយោធាកងពល៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ។
|
|
Superiors :
ថ្នាក់លើ :
|
ប្រធានកងពលឈ្មោះ អឿន ឈ្មោះ វឿង។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ឈ្មោះ ក្ដិប ឈ្មោះ ថាន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KCI0235 20030320, Prek Liv village, Rorka-a sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with In Aun, biography owner.
ខេស៊ីអាយ០២៣៥ ២០០៣០៣២០, ភូមិព្រែកលីវ ឃុំរកា អារ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ អ៊ិន អូន ជាម្ចាស់ប្រវត្តិ រូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ិន អូន ភេទស្រី អាយុ៤៩ឆ្នាំ សព្វថៃ្ងមានប្ដីឈ្មោះ ឃិន សៀង រស់នៅភូមិព្រែកលីវ ឃុំរការ អារ ស្រុកកងមាស ខេត្ដកំពង់ចាម។ អូន មានឪពុកឈ្មោះ អ៊ិន ហ៊ីត មានបងប្អូន៥នាក់ ស្រី៤ ប្រុស១។ កាលពីតូច អូន រៀននៅសាលាបឋមសិក្សាព្រែកលីវត្រឹម ថ្នាក់ទី១១ឪចាស់ឱ។ អូន ឈប់ រៀនដោយសារតែជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ បានស័្មគ្រចិត្ដចូល ធ្វើជាយោធា ខែ្មរក្រហមតាមការឃោសនារបស់ប្រធានឃុំថា យើងត្រូវតែចូលបម្រើចលនាខែ្មរក្រហមកុំឱ្យមានរបប ជិះជាន់តទៅទៀត ដើម្បីជួយរំដោះឪពុកម្ដាយយើងឱ្យមានជីវ ភាពធូរធារកុំឱ្យមានអ្នកមាននិងអ្នកក្រ អង្គការចង់ឱ្យប្រជា ជនទាំងអស់មានជីវភាពសេ្មីៗគ្នា។ កាលនោះមានមិត្ដភក្ដិឈ្មោះ ក្ដិប ឈ្មោះ ថាន ចូលជាមួយដែរ ពេលចូលដំបូងនៅត្រឹម សង្កាត់រការអារ ហើយហាត់រៀនក្បួនយោធាមាននារីជាង៣០ នាក់។ នៅឆ្នាំ១៩៧២ អង្គការបញ្ជូនមកស្រុកពៃ្រឈរ ឡើងវាយជាមួយទាហាន លន់ នល់ តែម្ដង នៅក្នុងវរសេនាធំ១៣ កងពល៣១០ ប្រធានកងពលឈ្មោះ អឿន អុនកងពលឈ្មោះ វឿង។ ក្រោយមកទៀត អូន ត្រូវអង្គការចម្រាញ់ឱ្យឡើងមក ទ័ពពិសេសដើម្បីវាយដណ្ដើមយកទីក្រុងភ្នំពេញ។ អូន បានឡើង វាយសំដៅចូលទីក្រុងភ្នំពេញ តែសំណាងអាក្រក់ពេលវាយ ជាមួយទាហាន លន់ នល់ ត្រូវរបួសចំក្បាលហើយបានសម្រាក
ព្យាបាលអស់រយៈពេលបីខែទើបជាសះស្បើយ អង្គការបាន បញ្ជូនចូលសមរភូមិម្ដងទៀត វាយរហូតដល់បែកភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅ ឆ្នាំ១៩៧៥ គ្រប់កងពលទាំងអស់ត្រូវមកជួបជុំគ្នានៅភ្នំពេញ ក្រោយមកមាន សន្ដិបាតនៅស្ដាតហើយ បានរៀបចំកងទ័ពមួយចំនួនឱ្យទៅ ការពារព្រំដែននិងមានមួយចំនួនទៀតជាធ្វើស្រែចម្ការ។ អូន មាន សំណាងអង្គការចាត់តាំងឱ្យធ្វើជាបុគ្គលិកមន្ទីរអង្គឌួង អង្គការបានបង្រៀនឱ្យចេះចាក់ថ្នាំឱ្យអ្នកមានជំងឺ និងអ្នករបួស ប្រធានពេទ្យឈ្មោះ មន។ នៅក្នុងសម័យខែ្មរក្រហមមាន ច្បាប់១២ប្រការ តែមិនចាំទេ គ្រាន់តែដឹងថា ច្បាប់តឹងជាង គេគឺស្រីនិងប្រុសមិនឱ្យនៅជិតគ្នា មិនឱ្យនិយាយគ្នាច្រើន ព្រោះអង្គការ គិតធ្វើឱ្យខុសសីលធម៌ កាលនោះបើខុសសីលធម៌ ពិតជាយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៧ ប្រធានកងពល មួយចំនួនត្រូវអង្គការចាប់ខ្លួនដោយចោទប្រកាន់ថា បានចូលជា សេអ៊ីអា ដូចជាប្រធាន កងពលឈ្មោះ វឿន អង្គការចាប់ទាំង គ្រួសារយកទៅសម្លាប់ចោលបាត់។ ពេលចាប់ឃើញយោធា យកអំបោះហុងដេរខោអាវចងមេដៃ ហើយប្រាប់ថា បើហ៊ានរើដាច់ ត្រូវសម្លាប់ចោល។ នៅឆ្នាំ១៩ ៧៨ អង្គការបានបញ្ជូន អូន និងយុវជនយុវនារី មួយចំនួនទៀតឱ្យទៅធ្វើការនៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង តែទៅមិនទាន់បានប៉ុន្មានផង ស្រាប់តែមានផែនការផ្លាស់ផ្ដូរថា យួនវាយចូលជិតដល់ ភ្នំពេញ ហើយ ដូចនេះកម្លាំងដែលបញ្ជូនទៅធ្វើការនៅព្រលានយន្ដ ហោះត្រូវតែកាន់កាំភ្លើងដើម្បីវាយ តបជាមួយកងទ័ពយួន តែការវាយតបតវិញ មិនបានឈ្នះទេ ព្រោះតាមព្រំដែន កងទ័ពខែ្មរក្រហមបាក់ ទ័ពអស់ទៅហើយ។ អូន បានរត់ភៀស ខ្លួនចូលពៃ្រនិងតាមជួរភ្នំមួយចំនួន ដូចជាភ្នំកោះក្រឡ ភ្នំចោលចាប ភ្នំត្រជាក់ចិត្ដ គ្មានអាហារហូបគ្រប់គ្រាន់គ្មានទឹកផឹក សឹកថាគ្មានជីវិតរស់មកវិញ។ នៅឆ្នាំ១៩៨២ ដាច់ចិត្ដរត់មកស្រុកកំណើតវិញ បានមកជួបបងប្អូន សាច់ញាតិរស់នៅប្រកបរបរធ្វើ ស្រែចម្ការ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”