Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0240
KCI0240
Name :
ឈ្មោះ :
ខឹម សំហួន
Last Name :
នាមត្រកូល :
Khim
First Name :
នាមខ្លួន :
Sam Huon
Other Name :
ឈ្មោះផ្សេង :
អូន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02055
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 18 years old Age at time of inte
អាយុ ១៨ ឆ្នាំ អាយុ ៤៩ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
03071107, Kampong Cham, Kang Meas, So Korng, Soken
០៣០៧១១០៧, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំសូរគង ភូមិសូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Vounteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh~Zone: Western Zone no.: 401 Province: Kampong Chhnan
មជ្ឈិម, ១២, ភ្នំពេញ។ បស្ចឹម, ៤០១, ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier.
យោធា
Superiors :
ថ្នាក់លើ :
អឿន ប្រធានកងពល។
Subordinates :
ថ្នាក់ក្រោម :
Srun.
ស្រ៊ុន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0240 20030309, So Ken village, So Korng sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Interviewed with Khim Sam Huon, biography owner.
ខេស៊ីអាយ០២៤០ ២០០៣០៣០៩, ភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ខឹម សំហួន។ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ខឹម សំហួន ហៅ អូន ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប មានប្រពន្ធឈ្មោះ ឡេង មាន កូន៦នាក់ស្រី៤ប្រុស២ មានស្រុកកំណើតនៅភូមិសូរគេន ឃុំសូរគង ស្រុកកងមាស ខេត្ដកំពង់ចាម។ សំហួន មានឪពុកឈ្មោះ ខឹម ពិន ម្ដាយឈ្មោះ មាស សេន មានបងប្អូន៩នាក់ ស្រី៥ប្រុស៤។ សំហួន កាលពីតូចរៀននៅសាលាបឋមសិក្សាសូរគេនត្រឹមថ្នាក់ទី១០ឪចាស់ឱនិងធ្លាប់បួសជាព្រះសង្ឃ រហូតដល់ឆ្នាំ១៩៧០ ទើបសឹកមកផ្ទះវិញ ដោយសារជាតំបន់រំដោះ។ នៅឆ្នាំ១៩៧០
បានស័្មគ្រចិត្ដ ចូលបដិវត្ដន៍ធ្វើជាយោធាខែ្មរក្រហម។ ចូលដំបូងនៅម្ដុំព្រែកកុយ ស្រុកពៃ្រឈរហាត់រៀនក្បួនយោធា ដោយមានឈ្មោះ វៀង ជាជនជាតិវៀតណាមមកពីខាង ជើងហាន់ណូយ។ ពេលហាត់រៀនរួចហើយ អង្គការបាន
បញ្ជូនទៅសមរភូមិមុខច្បាំងជាមួយទាហាន លន់ នល់ នៅតាមផ្លូវជាតិលេខ៥រហូតដល់ តាំងគោក កាលនៅទ័ព របស់មជ្ឈិម។ នៅឆ្នាំ១៩៧៣ ឡើងវាយនៅម្ដុំព្រែកក្ដាម ព្រែកព្នៅរហូតវាយ ចូលទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ តែ សំហួន ចូលទីក្រុងក្រោយយោធាផេ្សងទៀត រយៈមួយអាទិត្យដោយសារត្រូវរបួស។ នៅឆ្នាំ១៩៧៦ សំហួន នៅក្នុងកងពល៣១០ វរសេនាតូច ៣១៦ អនុសេនាធំទី១ ប្រធានកងពលឈ្មោះ អឿន ក្រោយមក អង្គការដកអាវុធ អស់ចាត់តាំងឱ្យ ធ្វើស្រែនៅកប់ស្រូវ អន្លុងក្ងាន ក្មួញជាដើម ធ្វើការលត់ដុំហើយអង្គការតាមដានជាប់ជានិច្ច មាន យោធា មួយចំនួនធំ ដូចជាប្រធានកងពលត្រូវចាប់ខ្លួនយកទៅ ដាក់គុកទួលសែ្លង ជួនណាអង្គការហៅ ប្រជុំរហូតដល់ម៉ោង ១២យប់ក៏មាន ម្នាក់ៗភ័យខ្លាំងណាស់ ព្រោះបាត់មនុស្សសេ្ទីរ រាល់ថៃ្ង។ នៅឆ្នាំ ១៩៧៧ សំហួន ព្រមទាំងយោធាកងពល ៣១០មួយចំនួនអង្គការចាត់តាំងឱ្យទៅធ្វើការនៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលដល់ប្រទេសកម្ពុជា អង្គការ បានបំពាក់អាវុធឱ្យវិញ តែពេលនោះទប់ទល់ជាមួយទាហានវៀតណាមមិនបានទេ នាំគ្នារត់រហូតខេត្ដ ពោធិសាត់ ដល់ខេត្ដបាត់ដំបង ដើរកាត់ពៃ្រអត់មានបាយទឹកគ្រប់គ្រាន់សេ្ទីរតែស្លាប់ ហើយមាន មនុស្សមួយចំនួនទាំងកេ្មងទាំងចាស់ស្លាប់ក្នុងពៃ្រជាច្រើន ដោយសារអត់មានអាហារ។ នៅឆ្នាំ១៩៩២ បានត្រឡប់ មកដល់ស្រុកកំណើតវិញ ដោយសារធ្វើមានតុភូមិនិវត្ដន៍ សព្វថៃ្ងរស់នៅប្រកបការងារធ្វើ ស្រែចម្ការ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ពិតជាមានសម្លាប់មនុស្សនិងចាប់មនុស្សជាច្រើនយកទៅ
សម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា