Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KCI0236
KCI0236
ឈ្មោះ :
យូ ណន
Last Name :
You
First Name :
Nan
Other Name :
ឈ្មោះផ្សេង :
Phat
ផាត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I09021
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
03130801, Kampong Cham, Prey Chhor, Mien, Tuol Pre
០៣១៣០៨០១, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំមៀន ភូមិទួល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរ ព១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកបើករថយន្ដ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KCI0236 20020227, Tuol Prech village, Mien sub-district, Prey Chhor district, Kampong Cham province. Interviewed by Ysa Osman. Notes: You Nan disappeared. Interviewed with his younger sister called You Kheng.
ខេស៊ីអាយ០២៣៦ ២០០២០២២៧, ភូមិទួលពេ្រច ឃុំមៀន ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ យូ ណន បាត់ខ្លួន។ ជួបសម្ភាសជាមួយប្អូន ស្រីឈ្មោះ យូ ខេង។
សេចក្ដីសង្ខេប :
យូ ណន ហៅ ផាត ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ យូ ណយ អាយុ៥៨ឆ្នាំបងប្រុស និងឈ្មោះ យូ ខេង ត្រូវជាប្អូនស្រី មានស្រុកកំណើតនៅភូមិទួលពេ្រច ឃុំមៀន ស្រុកពៃ្រឈរ ខេត្ដកំពង់ ចាម។ ណន មានឪពុកឈ្មោះ យូ សែ ម្ដាយឈ្មោះ ញ៉ែម ម៉ុត មានបងប្អូន៧នាក់។ ណន កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៧ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩ ៧០ ហើយបានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តែម្ដង។ កាលចូលដំបូងនៅត្រឹមភូមិភាគឧត្ដរជា អ្នកលេងសិល្បៈ ជាអ្នករៀបចំឆាក។ ក្រោយមកទៀតមិនដឹងជាអង្គការបញ្ជូនឡើង ទៅសមរភូមិមុន វាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ឃើញត្រឡប់មកស្រុកកំណើតនិងមាននាំប្រពន្ធមក ជាមួយផង តែមិនទាន់មានកូនទេ។ កាលនោះ ខេង ត្រូវជាប្អូនស្រី ជំនាន់ខែ្មរ ក្រហមបានទៅធ្វើការ នៅភ្នំពេញ នៅក្រសួងពាណិជ្ជកម្មនិងបានដឹងថា ណន ធ្វើការនៅផ្សារចាស់ ជាអ្នកបើកឡានដឹកទំនិញ និងធ្លាប់ទៅលេងបងប្រុសយូរៗម្ដង។ នៅឆ្នាំ១៩៧៦ជិត ចូល៧៧ ខេង បានទៅលេងបងប្រុស ឈ្មោះ ណន ម្ដងទៀត តែមិនបានឃើញទេ អ្នកធ្វើការជាមួយ ណន បានខ្សិបប្រាប់ថា ណន ត្រូវ អង្គការចាប់ខ្លួនបាត់ហើយ តាំងពីនោះមកមិនដែលបានជួប បងប្រុសទៀតទេ ប្រពន្ធគាត់ក៏មិនឃើញ។ បើតាមប្រវត្ដិរូប ណន ត្រូវអង្គការចាប់ខ្លួននៅមន្ទីរ ព១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា