Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0096
TKI0096
Name :
ឈ្មោះ :
ទូច អឿន
Last Name :
នាមត្រកូល :
Touch
First Name :
នាមខ្លួន :
Oeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 45 years old
«សម័យបច្ចុប្បន្ន អាយុ ៤៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21050603 Takeo, Koh Andet, Tlea Prachum, Trapeang
២១០៥០៦០៣ ខេត្ដតាកែវ, ស្រុកកោះអនែ្ដត, ឃុំធ្លាប្រជុំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Oeun was forced by a chief of subdistrict to work as a medical staff of subdistrict
អឿន ត្រូវប្រធានឃុំបង្ខំអោយចូលធ្វើពេទ្យឃុំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យកុមារព១
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ្ញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Staff of Children of P-1 Hospital.
បុគ្គលិកពេទ្យកុមារព១
Superiors :
ថ្នាក់លើ :
Pha, Chief of Subdistrict. Poeun, Chief of 7 Makara Hospital.
ផា, ប្រធានពេទ្យឃុំ~ពឿន, ប្រធានពេទ្យ៧មករា
Associates :
អ្នកពាក់ព័ន្ធ :
Un, Chief of Subdistrict~Chuon Choeun, Operation doctor of 7 Makara hospital
អ៊ុន, គណៈឃុំ~ជួន ជឿន, ពេទ្យ វះកាត់នៅមន្ទីរពេទ្យ៧មករា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0096 20020817 Trapeang Kak village, Thlea Prachum subdistrict, Koh Andet district, Takeo province. Interviewed by Dara. P Vanthan, Ysa Osman and Phann Sochea. Notes: Interviewed with Touch Oeun concerned person.
ធីខេអាយ០០៩៦ ២០០២០៨១៧ ភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណែ្តត ខេត្តតាកែវ។ សម្ភាសដោយៈ វ៉ានថាន់ ពៅដារ៉ា អ៊ីសា ឧស្មាន និង ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ទូច អឿន ជាម្ចាស់ប្រវត្តិ រូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ទូច អឿន អាយុ៤៤ឆ្នាំ ភេទស្រី រស់នៅភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ គ្រួសាររបស់អឿន ឈ្មោះ ជា ឈិន ស្រុកកំណើតនៅកំពង់ចាម និងមានកូន៦នាក់ ស្រី៤នាក់ ប្រុស២នាក់។ មុនឆ្នាំ១៩៧៥ អឿន រៀនផង មើលគោផង រៀន បានត្រឹមថ្នាក់ទី១០ ឪចាស់ឱ។ ដល់ឆ្នាំ១៩៧៥ តាអ៊ុន ជាគណៈឃុំ បានឱ្យអឿន មករៀនពេទ្យនៅឃុំព្នៅ។ អ្នកដែលរៀនជាមួយ អឿន មានឈ្មោះមឿន ហើយធ្វើពេទ្យនៅឃុំបាន១ឆ្នាំក៏ត្រូវឡើង ទៅភ្នំពេញ ប្រធានពេទ្យឃុំឈ្មោះ បងផា និងពូប៉ុត។ ពេលដែល រៀននៅពេទ្យឃុំគឺអឿន មានជំងឺនោមទាស់ អីចឹងមិនសូវបានយក ចិត្ដទុកដាក់រៀនទេ ពេលដែលចេញធ្វើពេទ្យគឺអឿន ដើរចាក់ថ្នាំឱ្យ ប្រជាជន ដើររកថ្នាំខែ្មរ និងកិនស្រូវ អង្ការ។ ពេលដែលអឿន ទៅដល់ភ្នំពេញគេឱ្យទៅពេទ្យកុមារព១ ហើយទៅរៀនពេទ្យនៅ ពេទ្យ៦មករា រៀនដាក់ថ្នាំសន្លប់ និងរៀនវះកាត់ រៀនរយៈពេល ៩ខែ។ ពេលបង្រៀនហ្នឹងមានពេទ្យខែ្មរគឺពេទ្យជួន ជឿន និងមាន ពេទ្យចិនលាយ ខាងវះកាត់ ចំណែករៀន នយោបាយមានវិទ្យាល័យពេទ្យគេផេ្សងគឺ អៀង ធីរិទ្ធ ជាអ្នក បង្រៀន នៅក្នុងមហាវិទ្យាល័យហ្នឹង មានអាងត្រាំសពដើម្បីយក មកបង្រៀន មានវិធីបង្កើតកូន មើលថែទារក ហើយប្រធានមន្ទីរ ពេទ្យគឺ ពឿន (ប្រុស)។ ពេលដែលមានការវះកាត់ គឺពេទ្យជួន ជឿន ជាអ្នកវះកាត់ហើយអឿន ជាអ្នកដាក់ថ្នាំសន្លប់។ អឿន នៅពេទ្យ ហ្នឹងរហូតដល់ ពេលរត់វៀតណាមចូលមករំដោះ អឿន ក៏ត្រឡប់មក ស្រុកកំណើតនិងរស់នៅរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា