VICTIM OF TORTURE

Interviewed with Vorng Sut, Male, 69yrs,Farmer, Living in Koh Khnol Village, Prek Rorka Subdistrict, Kandal Stung District, Kandal Province.Interviewed by: Chuong Sophearith and Ea Meng-Try. No. 35pp

Document thumbnail
Data Info ព័ត៌មានទិន្នន័យ
Record ID :
លេខឯកសារ :
VOT0024
VOT0024
Title :
ចំណងជើង :
Interviewed with Vorng Sut, Male, 69yrs,Farmer, Living in Koh Khnol Village, Prek Rorka Subdistrict, Kandal Stung District, Kandal Province.Interviewed by: Chuong Sophearith and Ea Meng-Try. No. 35pp
សម្ភាសជាមួយវង ស៊ុត ភេទប្រុស អាយុ៦៩ឆ្នាំ ជាកសិករ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។ សម្ភាសដោយៈ ជួង សុភារិទ្ធ និង អៀ ម៉េងទ្រី។ ចំនួន៣៥ទំ
Document Date :
កាលបរិច្ឆេទឯកសារ :
05/31/04
05/31/04
Document Collection Date :
កាលបរិច្ឆេទប្រមូលឯកសារ :
09/28/04
09/28/04
Source :
ប្រភព :
DC-Cam VOT
DC-Cam VOT
Notes កំណត់ចំណាំ
Summary :
សេចក្ដីសង្ខេប :
Vorng Sut has six sibling, two sisters, and four brothers. He lost one brother that was killed in Sang prison. Sut married when he was 28 years old and now has three children. His elder son was arranged to marry a wife in 1978 at the age of 20 years old. However, both of them were killed by the Khmer Rouge on March 1979 because of argument. In 1972 Sut and family moved to live in Phnom Penh because the Khmer Rouge came to control over people in the village. In 1975, Khmer Rouge evacuated them to live in their home village. Crossing along Srang mountian in Kampong Speu province, they saw a lot of dead body. He was separated to work far away from his family at the village. So, they rarely met each other. His duty was reponsible for taking palm water and for farming. He heard about Sang prison where people were sent to be imprisoned. He wondered when will the tribunal actually happen as he heard frequently on television and radio. He think of Buddha in order to make his mind feel at peace
ស៊ុតមានបងប្អូន៦នាក់ ស្រីពីរនាក់ ប្រុស៤នាក់ ប៉ុនែ្ដគាត់បានបាត់បង់ប្អូនប្រុសម្នាក់នៅសម័យខែ្មរក្រហមដោយសារគេយកទៅសម្លាប់ចោលនៅគុកសង់។ ស៊ុតរៀបការតាំងពីអាយុ២៨ឆ្នាំហើយមានកូនបីនាក់។ កាលពីសម័យខែ្មរក្រហមកូនច្បងរបស់គាត់ម្នាក់អាយុ២០ឆ្នាំត្រូវពួកខែ្មរក្រហមរៀបចំអោយមានគូរស្រករនៅឆ្នាំ១៩៧៨។ ប៉ុណែ្ដកូនគាត់ត្រូវស្លាប់ទាំងពីរនាក់នៅខែមីនា ឆ្នា្ព ១៩៧៩ ដោយសារតែពេលនោះនៅមានភាពប្រទាញប្រទង់គ្នា ហើយប៉ូលពតយកកូនគាត់ទាំងពីរទៅសម្លាប់។ នៅមុនសម័យខែ្មរក្រហមនៅឆ្នាំ១៩៧២ ស៊ុត និងក្រុមគ្រួសារបានភៀសខ្លួនពីស្រុកកំណើតទៅរស់នៅទីក្រុងភ្នំពេញ ដោយសារតែនៅក្នុងភូមិរបស់គាត់មានពួកខែ្មរក្រហមចូលមកកាន់កាប់ទៅហើយ។ រហូតដល់ឆ្នាំ១៩៧៥ខែ្មរក្រហមបានជម្លៀសគ្រួសាររបស់គាត់ចេញពីក្រុងភ្នំពេញមកស្រុកកំណើតវិញ ក៏ប៉ុនែ្ដមុននឹងមកដល់ស្រុកកំណើត ឃុំព្រែករកា ពួកគាត់បានឆ្លងកាត់ភ្នំស្រង់ នៅខេត្ដកំពង់ស្ពឺ ហើយនៅតាមផ្លូវគាត់បានជួបប្រទះនូវសាកសព ខ្លះដាច់ដៃដាច់ជើង និងខ្លះទៀតទៅត្រូវឆេះរួញ។ នៅពេលទៅដល់ភូមិ គេបែងចែកអោយគាត់ធើ្វការតាមកងបែកពីកូន ហេតុនេះគាត់កម្រនឹងបានឃើញកូនគាត់ណាស់ ក្នុងរយៈពេលបីឆ្នាំគាត់ស្ទើរតែមិនបានជួបកូន និងមិនដែលបានដឹងពីសុខទុក្ខរបស់កូនគាត់ទេ។ ការងាររបស់ស៊ុតគឺធើ្វជាអ្នកឡើងត្នោត និងភ្ជួរស្រែ គាត់ត្រូវធើ្វការតាំងពីព្រលឹមទៅទល់នឹងព្រលប់។ នៅសម័យខែ្មរក្រហម ស៊ុតធ្លាប់បានឮពីមន្ទីរឃុំឃាំងសង់ ដែលលោកអ៊យល់ថាការធើ្វមន្ទីរឃុំឃាំងនេះគឺដើម្បីដាក់អ្នកទោស ហើយនៅមន្ទីរនោះគេធើ្វជាកណែ្លងមួយរបៀបជាបន្ទប់ដាច់មួយៗសម្រាប់ដាក់មនុស្ស។ ទាក់ទងនឹងការបង្កើតតុលាការកាត់ទោសមេដឹកនាំខែ្មរក្រហម លោកអ៊ ស៊ុត នោមានចម្ងល់ថា តើការកាត់ទោសមេដឹកនាំខែ្មរក្រហមនេះនឹងដំណើរការនៅពេលណា ពីព្រោះគាត់ធ្លាប់ឮជាញឹកញាប់ពីបញ្ហាតាមវិទ្យុនិងទូរទស្សន៍។ ពេលដែលលោកអុំស៊ុតមានអារម្មណ៍មិនសប្បាយចិត្ដ ឬក៏ពិបាកចិត្ដអីម្ដងៗពួកគាត់យកព្រះពុទ្ធសាសនាមកដាក់ខ្លួន ដោយអប់រំចិត្ដអោយស្ងប់ និងតាំងចិត្ដកុំអោយនឹកទៅដល់បញ្ហាទាំងនេះតទៅទៀត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា