PROMOTING ACCOUNTABILITY
Nhim Khien
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0111
TKI0111
|
|
Name :
ឈ្មោះ :
|
ញឹម ខៀន
|
|
Last Name :
នាមត្រកូល :
|
Nhim
|
|
First Name :
នាមខ្លួន :
|
Khien
|
|
Other Name :
ឈ្មោះផ្សេង :
|
In Uok
អ៊ិន អួក,
|
|
CBIO ID :
លេខ CBIO :
|
I02378
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 46 years old
អាយុ ៤៦ ឆ្នាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Khien joined to work as a woman soldier
ខៀន ចូលធ្វើការខាងទ័ពនារី
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: SW Zone no.: 405 Province: Kampot
និរតី, ៤០៥, ខេត្ដកំពត
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker of Sre Ambil, 1975????-1978????~Chief of technical sector
កម្មករស្រែអំបិល, ១៩៧៥????១៩៧៨????~មេការ ខាងបចេ្ចកទេស
|
|
Superiors :
ថ្នាក់លើ :
|
Nan, Chief of woman soldiers, 1973????~Laing, Chief of Woman Unit, 1973????~Aun, Chief of 50-member
ណាន, ប្រធានទ័ពនារី, ១៩៧៣????~ឡាំង, ប្រធានកងនារី, ១៩៧៣????~អូន, ប្រធានកងហារ, ១៩៧៥????១៩៧៩០៧០១~មាន, ប្
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Keo, Chief of Village, 1973????~Phoeung, Chief of 56 district or is called Bati, 1973????
កែវ, ប្រធានភូមិ, ១៩៧៣????~ភឿង, ប្រធានស្រុក៥៦ រឺស្រុកបាទី, ១៩៧៣????
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0111 20020913 A Rong Village Sla Subdistrict Samrong District Takeo Province, Interviewed by Dara. P Vanthan, Ysa Osman and Phann Sochea, Notes: Interviewed with Nhim Khien concerned person
ធីខេអាយ០១១១ ២០០២០៩១៣ ភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា អ៊ីសា ឧស្មាន និង ផាន់ សុជា កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ញឹម ខៀន ជាម្ចាស់ប្រវត្តិរូបផ្ទាល់
|
|
Summary :
សេចក្ដីសង្ខេប :
|
ញឹម ខៀន ហៅអ៊ិន អួក ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ។ អួក ចូលបដិវត្ដន៍នៅថៃ្ងទី៥ ខែឧសភា ឆ្នាំ១៩៧៣ មូលហេតុដែលចូលព្រោះមាន កំហឹងឈឺចាប់នឹងវណ្ណៈជិះជាន់ទាំងគ្រប់ប្រភេទ ដែលវាជិះជាន់មកលើប្រជាជនក្រីក្រយើង។ អួក ចូលបដិវត្ដន៍តាមរយៈឈ្មោះកែវ ជាមេឃុំនៅឃុំពារាម ស្រុកបាទី ហើយតាភឿង ជាគណៈស្រុក៥៦ កាលហ្នឹងអួក ជាទ័ពនារីនៅស្រុកបាទី ដែលការងារកាលនោះគឺមិនទាន់ខែ្មរក្រហមកានកាប់ទាំងស្រុងទេ ដូចេ្នះទ័ពត្រូវជួយសែងរបួស ដើរយាម សេ្លÃៈកពាក់ខោអាវខ្មៅ។ ក្រោយមកទៀត អួក ទៅការនៅ ស្រែអំបិល ដែលប្រធានកងឈ្មោះ ឡាំង(ស្រី) និងប្រធានធំឈ្មោះ ណាន(ស្រី)។ ការងាររបស់អួក គឺបុកអង្គុប រែកអំបិល ដល់ធ្វើបានយូរបានទៅធ្វើខាងបចេ្ចកទេសដើរថ្លឹងទឹកសមុទ្រ និងបណ្ដុះអំបិល ដែលគេហៅថាមេការ។ អួក ធ្លាប់ចូលរួមប្រជុំជាមួយពួក និងក្រុម ពេលដែលប្រជុំគឺគេណែនាំឱ្យ ប្រឹងប្រែង ធ្វើការងារ ពង្រឹងគោលជំហរឱ្យរឹងប៉ឹង។ អួក ពេលដែលចេះការងារស្ទាត់គឺបង្រៀន អ្នកក្រោមៗទៀត ហើយបង្រៀនចេះគឺទៅកងផេ្សងទៀត ដែលប្រធានរបស់អួក ឈ្មោះអូន(ស្រី)។ ផែនការនៅស្រែអំបិលគឺមួយស្រែឱ្យបាន៣តោន ហើយបើ ខែភ្លៀងគឺជញ្ជូនទាំងយប់ ទាំងថៃ្ងព្រោះ ខ្លាចរលាយអំបិល ហើយមួយទៀតពេលទប់ទំនប់ក៏អត់បានសំរាកដែរ ព្រោះខ្លាចទឹកជោរមកធ្វើអំបិល អត់កើត ចំពោះការហូបចុកវិញគឺពិបាកណាស់ បបរលាយពោតហូបមិនគ្រប់គ្រាន់ទេ។ នៅពេលដែល វៀតណាមចូលគឺអួក ចេះតែរត់តាមគ្នារហូតដល់ភ្នំក្រវាញ ហើយរស់នៅលំបាកនិងស្លាប់ច្រើន ក៏ជំនះ ត្រឡប់មកស្រុកកំណើតនិងរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
នៅស្រែអំបិលក៏មានយកទៅសម្លាប់ដែរ ដូចជាខុសសីលធម៌, ខុសរបៀបរបបដែលគេកំណត់ឱ្យ និងមានសាច់ញាតិអ្នករដ្ឋការសម័យ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”