Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0767
Name :
ឈ្មោះ :
ស៊ន ម៉ុក
Last Name :
នាមត្រកូល :
Sorn
First Name :
នាមខ្លួន :
Mok
Other Name :
ឈ្មោះផ្សេង :
Phoeun
ភឿន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08313
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
55 years old
អាយុ៥៥ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
060702?? Chroap, Chroap, Santuk, Kampong Thom
០៦០៧០២?? ភូមិជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្ដកំព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Superiors :
ថ្នាក់លើ :
តារិទ្ធ,ហុង។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0767 20050201 at Chey Mungkul village, Chroap sub-district, Santuk district, Kampong Thom province. Interviewed by Phann Sochea. Interviewed with Sorn Mok aka Phoeun, biography owner.
ខេធីអាយ០៧៦៧ ២០០៥០២០១ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយៈ ផាន់ សុជា។ ជួបសម្ភាសជាមួយ ស៊ន ម៉ុក ហៅ ភឿន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ស៊ន ម៉ុក ហៅ ភឿន ភេទប្រុស អាយុ៥៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ម៉ុក មានប្រពន្ធក្រោយឈ្មោះ ង៉ែត មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុក សន្ទុក ខេត្ដកំពង់ធំ។ ម៉ុក មានប្រពន្ធឈ្មោះ ស៊ន ម្ដាយឈ្មោះ ណាំ មានបងប្អូន៩នាក់ស្រី៧ប្រុស ២។ ម៉ុក មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយ ធ្វើស្រែចម្ការឪពុកម្ដាយវិញ បន្ទាប់មកឪពុកម្ដាយបានរៀបការ ប្រពន្ធឈ្មោះ យាន់ រហូតមានកូនចំនួន៣នាក់ស្រី២ប្រុស១។ នៅ ឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ បន្ទាប់មកមាន សង្គ្រាមវាយជាមួយទាហានលោកលន់ នល់ ពេលនោះមានចលនា ខែ្មរក្រហមចូលមកឃោសនាពេញភូមិ។ នៅឆ្នាំ១៩៧៣ ម៉ុក បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់ តាំងឱ្យធ្វើឈ្លបភូមិនៅត្រឹមឃុំអីទេ នឹកឃើញថា យើងមាន ប្រពន្ធកូនអង្គការមិនបញ្ជូនទៅសមរភូមិទេ តែក្រោយមកទៀត អង្គការចាត់តាំងឱ្យទៅធ្វើជា យោធាស្រុកសន្ទុក កាលនោះ ឪពុកម្ដាយបានសុំអង្វរគេដែលតែគេមិនព្រម។ បន្ទាប់ទៀតអង្គការ បញ្ជូនទៅយោធាតំបន់ចេញពីតំបន់ទៅដល់ភូមិភាគ ៣០៤តែម្ដង។ ម៉ុក អង្គការចាត់តាំងឱ្យទៅសមរ ភូមិមុខវាយ ជាមួយទាហានលន់ នល់ កាលនោះមានយន្ដហោះទម្លាក់គ្រាប់ផែនផង វេទនាណាស់។ សំណាងល្អដែរ បានស្គាល់ប្រធានវរសេនាធំឈ្មោះ តាំង ជាប់សាច់ញ្ញាតខ្លះដែរ មិនបានឱ្យ ម៉ុក ទៅសមរភូមិផ្ទាល់ តែម្ដងទេ ឱ្យនៅសមរភូមិក្រោយជួយដាំបាយនិងជួយសែង អ្នករបួសត្រឡប់មកវិញ។ ម៉ុក ចូលសមរភូមិវាយជាមួយទាហាន លន់ នល់ នៅត្រឹមខេត្ដកំពង់ធំ អង្គការមិនបានបញ្ជូនទៅ វាយដណ្ដើមយកទីក្រុងភ្នំពេញទេ។ នៅឆ្នាំ១៩៧៥ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាចហើយ អង្គការចាត់តាំងឱ្យទៅភ្នំពេញ។ មុនដំបូងស្នាក់នៅម្ដុំទួលគោគ បានមួយរយៈដើរបោសស្អាតផ្ទះសំបែង បន្ទាប់អង្គការចាត់ តាំងកម្លាំងជាច្រើនរយនាក់ឱ្យទៅធ្វើការងារនៅក្រុងកំពង់សោម រួមទាំង ម៉ុក។ នៅកំពង់សោម អង្គការចាត់តាំងឱ្យធ្វើជាកម្មករ លីសែងនៅកំពង់ផែ នៅពេលមានកប៉ាល់របស់ប្រទេស ចិន ចូលមកមានឥវ៉ានសម្រាប់លីសែងនិងមានយករបស់ពីប្រទេសយើងទៅវិញ។ នៅឆ្នាំ១៩៧៧ ម៉ុក បានមកធ្វើការនៅក្រសួង ពាណិជ្ជកម្មភ្នំពេញវិញ អង្គភាពស្នាក់នៅម្ដុំក្បាលថ្នល់ នៅឃ្លាំងស្ដុក គ្រាប់ឈូកនិងសណែ្ដកច្រកដាក់បាវមួយឱ្យបាន ១០០គីឡូក្រាម។ ប្រធានពាណិជ្ជកម្មក្នុងប្រទេសក្រៅ ប្រទេសមានឈ្មោះ រិទ្ធ មានឈ្មោះ ហុង។ នៅឆ្នាំ១៩៧៨ អង្គការអនុញ្ញាតឱ្យ ម៉ុក ទៅស្រុក កំណើតវិញ ដើម្បីយក ប្រពន្ធកូនឱ្យមករស់នៅធ្វើការងារនៅភ្នំពេញជាមួយគ្នា។ នៅក្នុងក្រសួងពាណិជ្ជ កម្ម ម៉ុក ធ្លាប់បានឃើញអង្គការយក ឡានមក ដាក់មនុស្សមួយចំនួននៅក្នុងក្រសួងយកទៅបាត់មិន ឃើញត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលដល់ប្រទេសកម្ពុជា កម្មាភិ បាលខែ្មរក្រហម បានរត់ចូលពៃ្រសំដៅទៅព្រំដែនថៃ។ ពេលនោះអង្គការចាត់ តាំងឱ្យស្រីជិះរថភ្លើងទៅ មុនទុកប្រុសៗទៅតាមក្រោយ ម៉ុក ក៏បាននាំប្រពន្ធកូនឱ្យទៅមុន ពេលនោះប្រពន្ធបានទៅដល់ជំរំនៅ ក្នុងទឹកដីថៃ ម៉ុក តាមរកទៅដល់ព្រំដែនថៃ រកមិនឃើញក៏សមេ្រច ចិត្ដចូលសារភាពហើយប្រឡប់មក ស្រុកកំណើតវិញ ឪពុកកេ្មក ម្ដាយកេ្មងមិនឱ្យរងចាំយូរថា បើប្រពន្ធកូនទៅរស់បីបួនឆ្នាំហើយ ប្រាកដជា ដឹងដំណឹង បើរស់មកស្រុកកំណើតវិញហើយ។ ម៉ុក ក៏បានយកប្រពន្ធក្រោយមួយទៀតរហូតបាន កូន៥នាក់ មានទទួលដំណឹងថា ប្រពន្ធកូនរស់នៅសហរដ្ឋអាមេរិច សព្វថៃ្ងបានត្រឹមរាប់អានគ្នា។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា