| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0233
TKI0233
|
|
Name :
ឈ្មោះ :
|
ងីម
|
|
First Name :
នាមខ្លួន :
|
Ngim
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06386
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 18 years old Notes: Year of the Ti
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ កើតឆ្នាំខាល»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090605 Takeo, Tram Kak, O-Saray, Trapeang Kralan
២១០៩០៦០៥ តាកែវ, ត្រាំកក់, អូរសារ៉ាយ, ត្រពាំងក្រឡាញ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Guest Greeting.
អ្នកទទួលភ្ញៀវ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0233 20030618 Trapeang Kralanh village, O-Saray subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak. Notes: Ngim is living in Battambang Province. Interviewed with her mother, Prak Nget.
ធីខេអាយ០២៣៣ ២០០៣០៦១៨ ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ កំណត់សំគាល់ៈ ងីម នៅរស់ សព្វថៃ្ងរស់នៅក្នុង ខេត្ត
បាត់ដំបង។ ជួបសម្ភាសជាមួយ ប្រាក់ ង៉ែត ជាម្តាយ។ |
|
Summary :
សេចក្ដីសង្ខេប :
|
ងីម ភេទស្រី អាយុ១៨ឆ្នាំ នៅរស់។ ងីម សព្វថៃ្ងមានប្ដីមាន កូនចំនួន៥នាក់ រស់នៅខេត្ដបាត់ដំបង។ ជួបជាមួយឈ្មោះ ប្រាក់ ង៉ែត អាយុ៧៩ឆ្នាំ ត្រូវជាម្ដាយ។ ងីម មានឪពុកឈ្មោះ ណុប យី មាន បងប្អូន៩នាក់ មានស្រុកកំណើតនៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ដតាកែវ។ ងីម កាលពីតូចមិនបានរៀនសូត្រទេ ព្រោះធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ ណាមួយប្រទេស ជាតិកំពង់តែមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច អង្គការបានបំបែក ចេញពីឪពុក ម្ដាយឱ្យទៅធ្វើការនៅអង្គភាពកុមារ រយៈពេលកន្លះខែឬមួយខែបានមកជួបឪពុកម្ដាយម្ដង ជួនណាម្ដាយស្កាាត់ទៅរកជួបកូន។ ងីម និងកុមារជាច្រើននាក់ផេ្សងទៀត អង្គការចាត់តាំងឱ្យដើររើស អាចម៌គោយកមកធ្វើជីដាក់ស្រែនិងមានពេលខ្លះអង្គការឱ្យសែងដី ជីកប្រឡាយដើម្បីធ្វើទំនប់។ នៅឆ្នាំ ១៩៧៧ អង្គការជ្រើសរើស យុវនារីនិងយុវជនដែលជាប្រជាជនចាស់អ្នកដែលជាប់និន្នាការប្រជាជនថ្មី អង្គការមិនយកឱ្យទៅធ្វើការនៅភ្នំពេញទេ។ ងីម បានមកដល់ភ្នំពេញ អង្គការឱ្យទៅធ្វើការនៅក្រសួង ការបរទេស នៅផ្នែកទទួលភ្ញៀវ ក្រោយមកបានផ្ញើរសំបុត្រមកដល់ឪពុក ម្ដាយថា កូនសុខសប្បាយទេ សព្វថៃ្ងធ្វើការនៅភ្នំពេញ ខាងទទួលភ្ញៀវ។ នៅឆ្នាំ១៩៧៩ ងីម មិនបានរត់មកស្រុកកំណើត វិញទេ គឺរត់ទៅព្រំដែនដែនថៃ ក្រោយមកបានទទួលសំបុត្រថា រស់នៅស្វាយស៊ីសាផុន ដល់សព្វថៃ្ងមានប្ដីរស់ នៅខេត្ដបាត់ដំបង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”