| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0240
TKI0240
|
|
Name :
ឈ្មោះ :
|
ខុន
|
|
First Name :
នាមខ្លួន :
|
Khon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05458
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 14 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091409 Takeo, Tram Kak, Trapeang Thom Cheung, Po
២១០៩១៤០៩ ខេត្ដតាកែវ, ស្រុកត្រាំកក់ , ឃុំត្រពាំងធំជ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពសេដ្ឋកិច្ច ដាំបនែ្ល នៅមុខវាំង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កសិករ
|
|
Superiors :
ថ្នាក់លើ :
|
Son,Nat.
សុន,ណាត។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Peou.
ភៅ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0240 20030609 Por Doh village, Trapeang Thom Cheung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with the biography owner, Khon.
ធីខេអាយ០២៤០ ២០០៣០៦០៩ ភូមិពោធិដុះ ឃុំត្រពាំង ធំជើង ស្រុកត្រំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ខុន ជាម្ចាស់ ប្រវត្តិរូបផ្ទាល់។ |
|
Summary :
សេចក្ដីសង្ខេប :
|
ខុន ហៅ កឹម សុខុន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុខុន មានប្ដីឈ្មោះ សុក ផាត សព្វថៃ្ងរស់នៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សុខុន មានឪពុកឈ្មោះ កឹម ម្ដាយឈ្មោះ យួន មានបងប្អូន៧នាក់ស្រី៦ ប្រុស១។ សុខុន កាលពីតូចមិនបានរៀនសូត្រទេ ព្រោះពេល ធំដឹងក្ដីចំពេលប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៤ សុខុម បានស្ម័គ្រចិត្ដចូល ធ្វើបដិវត្ដតាមរយៈឈ្មោះ ធួក។ សុខុម ចូលដំបូងនៅអង្គភាពកុមារដើររើសអាចគោនិងដើរកាប់ដើម ទន្រ្ទានខែត កាប់ដីដំបូកយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកានអំណាច ទូទាំងប្រទេស អង្គការបានប្រមូល ផ្ដុំកុមារជាច្រើននាក់មកធ្វើការនៅក្នុងអង្គភាពកុមារបំបែកចេញពីឪពុកម្ដាយ ពេលណានឹកឪពុកម្ដាយលួចមកលេងហើយត្រឡប់ ទៅធ្វើការឱ្យទាន់ពេលវិញ បើមិនទាន់ ត្រូវប្រធានឈ្មោះ សុន កសាង។ នៅជំនាន់ខែ្មរក្រហមមានការរៀនអក្សរខែ្មរនិង លេខមួយចំនួនដែរ តែរៀនមិនបានទៀងទាត់ទេ ព្រោះលោកគ្រ ូអ្នកគ្រូមិនបានយកចិត្ដទុកដាក់រឿងរៀនហើយកូនសិស្សក៏ មិនសូវចេះដែរ ក្នុងមួយថៃ្ងរៀនបានមួយម៉ោង ក្រៅពីនោះចុះ ធ្វើការដូចជា រែកដី ធ្វើប្រព័ន្ធភ្លឺស្រែ ជីកប្រឡាយ ពីម៉ោង៥ព្រឹក ដល់ម៉ោង១១ឡើងហូបបាយ ពេលថៃ្ងម៉ោង១ដល់ម៉ោង៥ល្ងាច ហើយ ការហូបចុកមិនបានគ្រប់គ្រាន់ទេ។ នៅឆ្នាំ១៩៧៧ អង្គការជ្រើសរើសឱ្យទៅធ្វើការនៅភ្នំពេញ ពេល ចេញពីភូមិមាន តែពីរនាក់ទេ តែមកដល់ខេត្ដតាកែវ ឃើញមានមនុស្សច្រើននាក់ ពេលព្រឹកឡើងនាំគ្នា ឡើងរថយន្ដជិះមកដល់ភ្នំពេញ ដោយមិនបានប្រាប់ឪពុកម្ដាយឱ្យបានដឹងទេ។ សុខុន មកដល់មិនបាន រស់នៅភ្នំពេញទេ អង្គការបញ្ជូនបន្ដទៀតឱ្យមកដាំបនែ្លនៅក្បាល ជ្រោយទល់មុខវំាង ពេលនោះមាន មនុស្សជាច្រើនមានស្រីមាន ប្រុសមកពីខេត្ដផេ្សងៗគ្នា ខ្លះថានៅខេត្ដកំពង់ចាម ពៃ្រវែង ស្វាយរៀង។ សុខុម បានមកដាំបនែ្លមានអាហារហូបចុកគ្រប់គ្រាន់ មិនដូចនៅក្នុងភូមិទេ បនែ្លដាំជំនាន់ខែ្មរក្រហមប្រើ តែជីធម្មជាតិ ទេ ហើយល្អខ្លាំងណាស់ បើផែ្លត្រប់ ផែ្លល្ពៅ ផែ្លច្រើនហើយវែងៗ ហើយឃើញមាន ជាងថតរូបឧស្សាហ៍មកថតណាស់។ សុខុន អង្គការមិនអនុញ្ញាតឱ្យមកលេងស្រុកកំណើតទេ តែអង្គការ អនុញ្ញាតឱ្យឆ្លងទូកមកលេងមុខវាំង និងដើរមើលផ្ទះថ្មនិងផ្សារ តែពេលដើរ លេងមិនសូវឃើញមាន មនុស្សទេ ផ្ទះទកចោលគ្មានមនុស្សនៅ យូរៗឃើញមានរថយន្ដមួយៗ ហើយរបងវាំងឃើញមាន ហំព័ន្ធស័ង្គលីបនែ្ថមទៀតមិនអាចមើលឃើញខាងក្នុងទេ។ នៅឆ្នាំ១៩៧៩ សុខុន មិនបានរត់មកស្រុក កំណើតវិញទេ ព្រោះខ្លាចកងទ័ពវៀតណាមសម្លាប់ចោល។ សុខុម បានរត់ទៅ ដល់ព្រំដែនថនៃិងទៅ រស់ក្នុងជំរំទំរាំបានរស់ពិបាកសេ្ទីរស្លាប់។ នៅឆ្នាំ១៩៧២ មានអង្គការសហប្រជាជាតិនាំដឹកប្រជាជន ចេញពីជំរំឱ្យមករស់នៅតាមស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”