PROMOTING ACCOUNTABILITY
Roeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0244
TKI0244
|
|
Name :
ឈ្មោះ :
|
រឿន
|
|
First Name :
នាមខ្លួន :
|
Roeun
|
|
Other Name :
ឈ្មោះផ្សេង :
|
Mun Roeun
មុន រឿន,
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00090
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 14 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091110 Takeo, Tram Kak, Sre Rornong, Kraing Svay
២១០៩១១១០ ខេត្ដតាកែវ, ស្រុកត្រាំកក់, ឃុំស្រែរនោង, ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
ម៉ិញ, រី។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chul,Khun.
ជល់, ឃុន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0244 20030623 Kraing Svay village, Sre Rornong subdistrict, Tram Kak district, Takeo province. Notes: Mun Roeun, the biography owner.
ធីខេអាយ០២៤៤ ២០០៣០៦២៣ ភូមិក្រាំងស្វាយ ឃុំស្រែ រនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ មុន រឿន ជា ម្ចាស់ប្រវត្តិរូបផ្ទាល់ |
|
Summary :
សេចក្ដីសង្ខេប :
|
មុន រឿន ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រឿន មានប្ដី ឈ្មោះ ជុំ ចេវ សព្វថៃ្ងរស់នៅ ភូមិក្រាំងស្វាយ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្ដតាកែវ។ រឿន មានឪពុកឈ្មោះ សឿន ម្ដាយ ឈ្មោះ ផែន មានបងប្អូន៥នាក់ស្រី៣ប្រុស២។ រឿន កាលពីតូច មិនបានរៀនសូត្រទេ ព្រោះធំឡើង ដឹងក្ដីចំពេលប្រជាជាតិមាន សង្គ្រាម មានទម្លាក់គ្រាប់បែកពីទាហាន លន់ នល់ គ្មានលោកគ្រូអ្នក គ្រូមក បង្រៀនទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់ អំណាច អង្គការបានបំបែកចេញពីឪពុកម្ដាយ ឱ្យទៅរស់នៅតាម អង្គភាពកុមារមិនអាចមកផ្ទះបានទេ យូរៗបានមកលេងឪពុកម្ដាយបានម្ដង។ រឿន អង្គការចាត់តាំងឱ្យរែកដីភក់ រែកដី កាប់ស្លឹកឈើ កាប់ស្លឹកទទ្រ្ទានខែត ប្រធានឈ្មោះ យន ម៉ោងធ្វើការចុះម៉ោង៦ ព្រឹកដល់ម៉ោង១១ឡើងហូបបាយ ពេលល្ងាចម៉ោង១ចុះដល់ ម៉ោង៦ឡើងមក វិញ។ នៅជំនាន់ខែ្មរក្រហមយើងនៅកុមារអង្គ ការឱ្យរៀនអក្សរនិងរៀនលេខដែរ តែរៀនមិនចេះទេ ព្រោះរៀនបានតិចធ្វើការច្រើន បើបងៗយុវជនយុវនារីនៅកងចល័តមិនបានរៀនសូត្រទេ។ នៅឆ្នាំ ១៩៧៧ អង្គការបានជ្រើសរើសចេញ ពីក្នុងភូមិមានកុមារវ័យជំទង់ចំនួន៥នាក់ ក្នុងនោះមានឈ្មោះ រឿន ម្នាក់ដែរ អង្គការបានឱ្យមកធ្វើការនៅភ្នំពេញ។ រឿន មកដល់ដំបូង អង្គការចាត់តាំងឱ្យធ្វើការ នៅមន្ទីរពេទ្យ៦មករា នៅជិតវត្ដភ្នំ។ រឿន មានតួនាទីមើលថែទាំអ្នកជំងឺ ដូចជាលាងរបួសឱ្យយោធា ខែ្មរក្រហមដែលដឹកមកពីព្រំដែនវៀតណាម។ នៅឆ្នាំ១៩៧៧៧៨ សង្គ្រាមបានកើតឡើងជាមួយ ប្រទេសវៀតណាមធ្វើឱ្យយោធាខែ្មរក្រហមស្លាប់និងរបួសច្រើន ជាពិសេសដឹកមកពីខាង ខេត្ដស្វាយ រៀងច្រើនជាងគេ។ រឿន មិនចេះអក្សរខែ្មរមួយតួណា ទេ តែអង្គការចាត់តាំងឱ្យមកធ្វើពេទ្យ ពេលថៃ្ងដើរលាងរបួសពេល យប់មានគ្រូបង្រៀនមុខវិជ្ជាពេទ្យ បនែ្ថម ក្រោយមកចេះចាក់ថ្នាំឱ្យអ្នកជំងឺ កាលនោះមិនបានថ្នាំច្រើនមុខទេ ដូចនេះចំណាំថ្នាំបានដោយ មិនចាំបាច់ចេះអក្សរ។ ជំនាន់ខែ្មរក្រហម អង្គការ ផេ្ដាតសំខាន់រឿងសីលធម៌ សឹងថា កើតមានហើយមិនអាចឱ្យរួចខ្លួនបានត្រូវយកទៅសម្លាប់ ចោល ហើយអង្គការណែនាំឱ្យមានពាក្យសំដីល្អៗដាក់អ្នកជំងឺ ប្រធានគ្រប់គ្រងឈ្មោះ រី ឈ្មោះ ម៉ិញ។ នៅឆ្នាំ១៩៧៩ រឿន បានរត់ទៅចូលពៃ្របានមួយរយៈធំ ដោយរស់នៅក្នុងពៃ្រជួបការ លំបាកខ្លាំងពេកហើយឃើញមាន មនុស្សស្លាប់តាមផ្លូវជាហូរហែរក៏នឹកស្រុកកំណើតបានត្រឡប់ មកដល់ ផ្ទះវិញនៅឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ រៀនការមានប្ដី មានកូនប្រកបរបរធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”