PROMOTING ACCOUNTABILITY
Pot Sarit
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0245
TKI0245
|
|
Name :
ឈ្មោះ :
|
ពត សារិត
|
|
Last Name :
នាមត្រកូល :
|
Pot
|
|
First Name :
នាមខ្លួន :
|
Sarit
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05426
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 14 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យបច្ចុប្បន្ន អាយ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091212 Takeo, Tram Kak, Ta Phem, Morha Sena
២១០៩១២១២ ខេត្ដតាកែវ, ស្រុកត្រាំកក់, ឃុំតាភេម, ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1977????
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងការបរទេស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
បុគ្គលិក។
|
|
Superiors :
ថ្នាក់លើ :
|
Kreat,Chann.
គ្រាត, ចាន់។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0245 20030620 Ang Tasaom village, Ang Ta saom subdistrict, Tram Kak district, Takeo province. Interviewed by Huy Vannak and Ly Sokheang. Notes: Pot Sarin, biography owner.
ធីខេអាយ០២៤៥ ២០០៣០៦២០ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ ហ៊ុយ វណ្ណៈ និង លី សុខឃាង។ កំណត់សំគាល់ៈ ជួបសម្ភាស
ជាមួយ ពត សារិន ជាម្ចាស់ប្រវត្តិរូបផ្ទាល់។ |
|
Summary :
សេចក្ដីសង្ខេប :
|
ពត សារិត ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សារិត មានប្ដីឈ្មោះ ឈុន ចាន់ណា សព្វថៃ្ងរស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ។ សារិត មានឪពុក ឈ្មោះ ផុល ម្ដាយឈ្មោះ យីម មានបងប្អូន៣នាក់ស្រី២ប្រុស១ មានស្រុកកំណើតនៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រំាកក់ ខេត្ដតាកែវ។ សារិត កាលពីតូចមិនបានរៀនសូត្រទេ ពេលធំ ពេលវ័យចូលរៀនទទួលប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការខែ្មរក្រហមបានប្រមូលកុមារតូចៗអាយុ៨ទៅ១០ឆ្នាំឱ្យចូលអង្គភាពកុមារបំបែក ចេញពីឪពុកម្ដាយ។ សារិត និងកុមារជាច្រើននាក់ផេ្សងទៀតអង្គការចាត់តាំងឱ្យដើរកើប អាចម៌គោ ដើរកាប់ដើមទន្រ្ទានខែតយកទៅធ្វើជីដាក់ស្រែ ក្រោយមកទៀតអង្គការចាត់តាំងឱ្យកុមារទាំងនោះសែង ដី លើកទំនប់។ សារិត ក្រោយមកទៀតបានឡើងជាប្រធាន កុមារ នៅក្នុងភូមិមហាសេនា កុមារទាំង នោះរស់នៅក្នុងមណ្គលអង្គការឱ្យរៀនសូត្រអក្សរសាស្រ្ដខែ្មរក្នុងមួយថៃ្ងបាន១ម៉ោង រៀនតាម ក្រោម ផ្ទះគ្មានសាលារៀនត្រឹមត្រូវទេ រស់នៅក្នុងអង្គភាពកុមារ រយៈពេល១០ថៃ្ងអាចសុំទៅលេងឪពុកម្ដាយ បានម្ដងតែត្រូវមក ធ្វើការឱ្យទាន់ពេល។ នៅឆ្នាំ១៩៧៧ សារិត អង្គការជ្រើសរើសឱ្យមកធ្វើការនៅ ភ្នំពេញ ពេលជិះរថយន្ដចេញមកពីខេត្ដតាកែវ មានគ្នារាប់រយនាក់មកពីគ្រប់ស្រុកទាំងអស់ ពេលមក ដល់ភ្នំពេញ អង្គការបានបំបែកគ្នាទៅតាមអង្គភាព។ សារិត ធ្វើការនៅជិត វត្ដឧណ្ណាឡោមជាអ្នក បោសសម្អាត ជាអ្នកលាងចាន ដាំបាយនិង ចឹញ្ចឹមជ្រូក នៅមន្ទីរជិតវត្ដឧណ្ណាឡោមមានគ្នាជាង៤០នាក់ តាមពិតទៅមន្ទីរនេះ ភារកិច្ចចាំទទួលភ្ញៀវ តែ សារិត មិនដែល
បានទទួលភ្ញៀវទេ ពេលនៅកនែ្លង លាងចាន ធ្លាប់ឃើញលោក ប៉ុល ពត និងលោក ខៀវ សំផន ដើរកាត់តាមនោះនិងឃើញមានកង ការពារចំនួនពីរនាក់ អាយុប្រហែល១៤ទៅ១៥ឆ្នាំ។ នៅឆ្នាំ១៩ ៧៨ សារិត ត្រូវអង្គការបញ្ជូនឱ្យទៅ ធ្វើចម្ការនៅភូមិអរិយក្ស្រ័ត ដោយសារតែប្រធានប្រើឱ្យបុកសណែ្ដកឱ្យគាត់ហូប តែ សារិត បាន ប្រកែកថា មិនចេះបុក។ ពេល សារិត ទៅដល់ភូមិអរិយក្ស័ត្រអង្គ ការចាត់តាំងឱ្យដាំពោត ដាំ សណែ្ដក ដាំត្រឡាច ដាំប៉េងប៉ោះនិង មានបនែ្លជាច្រើនមុខផេ្សងទៀត កាលនោះដាំណាំលូតលាស់ល្អ ណាស់ ដោយគ្រាន់ប្រើជីធម្មជាតិ។ សារិត នៅធ្វើចម្ការបានតែ រយៈពេល៥ខែប៉ុណេ្ណាះ អង្គការ បញ្ជូនឱ្យមកធ្វើការនៅ មន្ទីរជិត វត្ដឧណ្ណាឡោមវិញ សារិត ស្គាល់សូវស្គាល់ឈ្មោះប្រធានខ្លួនឯង ច្បាស់ ទេ ដោយសារតែមានការផ្លាស់ផ្ដូច្រើនពេក។ នៅឆ្នាំ១៩ ៧៩ ពេលវត្ដមានកងទ័ពវៀតណាមចូលមក ដល់ សារិត បានរត់ ចូលពៃ្របានមួយរយៈដោយសាររស់នៅក្នុងពៃ្រជួបការលំបាក ពេកក៏សមេ្រចចិត្ដ រត់ត្រឡប់មកស្រុកកំណើតវិញ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”