PROMOTING ACCOUNTABILITY
Sao Ny
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0247
TKI0247
|
|
Name :
ឈ្មោះ :
|
សៅ នី
|
|
Last Name :
នាមត្រកូល :
|
Sao
|
|
First Name :
នាមខ្លួន :
|
Ny
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 48 years old
«សម័យខែ្មរក្រហម អាយុ ៤៨ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
210907?? Takeo, Tram Kak, Trapeang Kra Nhaung, Pre
២១០៩០៧?? តាកែវ, ត្រាំកក់, ត្រពាំងក្រញូង, ពៃ្រក្ដួច
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងសង្គមកិច្ច ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
បុគ្គលិក
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nanh,Srun,Yong.
ញ៉ាញ់,ស្រុន, យុង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0247 20030621 Prey Kduoch village, Trapeang Kra Nhaung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman, Ly Sokheang and Meas Bunthan. Notes: Interviewed with Sao Ny, biography owner.
ធីខេអាយ០២៤៧ ២០០៣០៦២១ ភូមិពៃ្រក្តួច ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន លី សុខឃាង និង មាស ប៊ុនថាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សៅ នី ជាម្ចាស់ប្រវត្តិរូបផ្ទាល់។ |
|
Summary :
សេចក្ដីសង្ខេប :
|
សៅ នី ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ នី មានឪពុក ឈ្មោះ សៅ សាក់ ម្ដាយឈ្មោះ សំ មានបងប្អូន៨នាក់ប្រុស ៤ស្រី៤ មានស្រុកកំណើតនៅភូមិពៃ្រក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ។ នី កាលពីតូចមិនបានរៀនសូត្រទេ ពេលធំវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧៥ នី អង្គការបំបែកចេញពីឪពុកម្ដាយឱ្យទៅរស់នៅតាមកងចល័ត លើកទំនប់ជីកប្រឡាយនៅ ក្នុងឃុំត្រពាំងក្រញូង។ ក្រោយមក ទៀត អង្គការបញ្ជូនឱ្យទៅធ្វើការនៅកងចល័តនៅកោះស្លា ស្រុក ឈូក ខេត្ដកំពត។ នី និងយុវជនយុវនារីរាប់រយនាក់ផេ្សងទៀត អង្គការចាត់តាំងឱ្យរែកដីលើកទំនប់ កោះស្លាឪហៅថា ទំបន់រំលេចឱ។ នី ធ្វើការនៅទំនប់កោះស្លាបានឃើញយោធា ខែ្មរក្រហមចងបណ្ដើរ មនុស្សទាំងខ្សែមានគ្នាប្រហែលជា១០ទៅ ២០នាក់ នី និងអ្នកផេ្សងទៀតបានឃើញញ័រសាច់គ្រប់គ្នា គ្មាន ពីណាហ៊ានសំឡឹងមើលទេ ម្នាក់ៗគិតពីខំធ្វើការខ្លាចអង្គការយក វាយចោលដែរ។ តាមដឹងតគ្នាអ្នក ដែលត្រូវអង្គការចាប់ខ្លួនភាគ ច្រើនមានបងប្អូនជាប់និន្នាការជាទាហាន លន់ នល់ ជាមន្រ្ដីរាជ ការ។ នៅឆ្នាំ១៩៧៧ នី អង្គការជ្រើសរើសឱ្យមកធ្វើការនៅ ភ្នំពេញ ប្រាប់ថាឱ្យមករៀនមុខវិជ្ជាពេទ្យ ពេល មកដល់ នី ត្រូវ អង្គការបញ្ជូនមកក្រុងតាខ្មៅនៅមន្ទីរជនពិការ ជាអ្នកដាំបាយ ជាអ្នកបម្រើជនពិការ តែនៅក្នុងក្រសួងសង្គមកិច្ចដែរ។ នី បានដឹង ថា យោធាពិការនៅតាខ្មៅមានច្រើនណាស់ អ្នកទាំងនោះ ភាគ ច្រើនពិកាដនៃិងភ្នែក មិនសូវឃើញមានពិកាជើងទេ អ្នកទាំងនោះ ពិកាជំនាន់វាយគ្នាជាមួយទាហាន លន់ នល់ នៅមន្ទីរពិកាធ្លាប់ ឃើញតាម៉ុក ចុះនៅសួរសុខទុក្ខជាញឹមញាប់ ក្នុងមួយខែទៅ ពីរម្ដង។ ពេលមកធ្វើការនៅភ្នំពេញ នី បានចូលរួមទស្សនា សៀកនៅស្ដាតអូឡាំពិចចំនួនបួនដងមានមនុស្សមក ពីខេត្ដផេ្សង មកចូលរួមដែរ កាលនោះបានមើលសៀកនិងខ្សែភាពយន្ដរបស់ ប្រទេសចិន ពេលចូល ទស្សនាភាពយន្ដមានការឆែកឆេរតឹងរឹង ណាស់ សូម្បីតែដង្គោÃៈបសក់មិនឱ្យយកចូលផង ព្រោះមានគណៈ ប្រតិភូចូលរួមដែរ ឮការនិយាយតៗគ្នាថា មានលោកប៉ុល ពត និងអ្នកធំមួយចំនួនចូលរួម។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀត ណាមចូលដល់ប្រទេសកម្ពុជាកម្មាភិបាលខែ្មរក្រហមនាំគ្នា រត់សំដៅទៅ ព្រំដែនថៃ នី បានរត់ទៅជាមួយអង្គភាព តែក្រោយមករត់បែកគ្នាដោយជួបការលំបាកពេកក៏សមេ្រច ចិត្ដមកស្រុកកំណើតវិញ សព្វថៃ្ងមានប្ដីមានកូនប្រកបរបរ ធ្វើស្រែចម្ការ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមចងមនុស្សបណ្ដើរទាំងខ្សែ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”