Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0248
TKI0248
Name :
ឈ្មោះ :
គីម
First Name :
នាមខ្លួន :
Kim
Other Name :
ឈ្មោះផ្សេង :
Sao Nget
សៅ ង៉ែត,
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05187
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ge in KR file: 15 years old. Age at time of interv
«សម័យខែ្មរក្រហម អាយុ ១៥ ឆ្នាំ អាយុ ៤៥ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
210907?? Takeo, Tram Kak, Trapeang Kra Nhaung, Ta
២១០៩០៧?? តាកែវ, ត្រាំកក់, ត្រពាំងក្រញូង, តាអាំ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
បុគ្គលិក។
Superiors :
ថ្នាក់លើ :
Menh, Chief of P-1 Hospital
ម៉ិញ, ប្រធានមន្ទីរពេទ្យព១។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0248 20030619 Ta Am village, Trapeang Kra Nhaung subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Sao Nget, the biography owner.
ធីខេអាយ០២៤៨ ២០០៣០៦១៩ ភូមិតាអាំ ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា
ឧស្មាន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សៅ ង៉ែត ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
សៅ ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ង៉ែត មានប្ដីឈ្មោះ ចេវ អាត់ សព្វថៃ្ងរស់ នៅភូមិតាអាំ ឃុំត្រពាំង ក្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ង៉ែត មានឪពុកឈ្មោះ សៅ នាង ម្ដាយឈ្មោះ ប៊ូ គឿន មានបងប្អូន៦នាក់ស្រី៤ប្រុស២ មានស្រុកកំណើតនៅភូមិតាអាំ ឃុំបឹង ស្រងែ។ ង៉ែត កាលពីតូច មិនបានចូលរៀនសាលាទេ ព្រោះពេលពេញវ័យចូលរៀនទទួល ប្រទេសជាតិ កើតមានសង្គ្រាមហើយភូមិនេះក្លាយជាតំបន់ខែ្មរ ក្រហមតាំងពីឆ្នាំ១៩៧១។ នៅឆ្នាំ១៩៧៥ ខែ២ ង៉ែត បានស្ម័គ្រ ចិត្ដចូលចលនាខែ្មរក្រហមតាមរយៈឈ្មោះ ណាន ព្រោះគេឃើញ បងៗចូលទៅមើល ទៅដូចជាសប្បាយ។ ង៉ែត ចូលដំបូងអង្គការ បញ្ជូនឱ្យទៅធ្វើការនៅមន្ទីរតំបន់១៣ខេត្ដតាកែវ។ នៅឆ្នាំ ១៩៧៥ ដើមឆ្នាំ១៩៧៦ ង៉ែត អង្គការបញ្ជូនឱ្យទៅធ្វើការនៅ អង្គភាពស្រែអំបិល ខេត្ដកំពត។ នៅ អង្គភាពស្រែអំបិលប្រធាន ឈ្មោះ មៀន ឈ្មោះ ជឿន ការងារនៅស្រែអំបិលធ្វើការយ៉ាប់ ជួនណា ធ្វើទាំងយប់ផង តែបានអាហារហូបចុកគ្រប់គ្រាន់ អំបិល ដែលផលិតបានរាប់រយតោនមិនដឹងជាអង្គការ ដឹកយកទៅណា ខ្លះទេ។ នៅឆ្នាំ១៩៧៧ ង៉ែត អង្គការបញ្ជូនឱ្យមកធ្វើការនៅ ភ្នំពេញ ពេលមកដល់អង្គ ការចាត់តាំងឱ្យចូលធ្វើការនៅក្រសួង សង្គមកិច្ចនិងទៅធ្វើការនៅមន្ទីរពេទ្យព១ ហៅមន្ទីរពេទ្យរុស្សី ប្រធានគ្រប់គ្រងមន្ទីរពេទ្យឈ្មោះ ម៉ិញ កូនលោកអៀង សារី។ ពេលទៅដល់ ង៉ែត បានចូលរៀន មុខវិជ្ជាពេទ្យបានបំនួនបីដង តែមិនសូវយល់ដឹងទេ អង្គការបានចាត់តាំងឱ្យ ង៉ែត ត្រឹមមើល ថែអ្នកជំងឺ និងជាអ្នកដាំបាយ។ អ្នកជំងឺភាគច្រើន មានគ្រុនកេ្ដៅ មានហើម មានជំងឺរបេង មានសម្រាលកូន មានគ្រប់មុខ នៅមន្ទីរ ពេទ្យព១ ភាគច្រើនព្យាបាលតែកម្មាភិបាលខែ្មរក្រហមមិនឃើញ មានប្រជាជន ចូលទៅព្យាបាលទេ។ នៅក្នុងឆ្នាំ១៩៧៧ ហ្នឹងដែរ ង៉ែត បានសុំច្បាប់ប្រធានមន្ទីរពេទ្យបានទៅលេង ស្រុកកំណើតបានជួបឪពុកម្ដាយ កាលនោះទៅគ្នាច្រើនមួយឡានធំឈប់ត្រឹម អង្គតាសោម សម្រាកនៅ ផ្ទះបានមួយអាទិត្យមានឡានទៅយក មកភ្នំពេញវិញ។ ពេលទៅដល់ស្រុកកំណើតបានដឹងថា ប្រជាជន ហូបតែបបររាវៗមិនដូចអ្នកធ្វើការនៅភ្នំពេញទេ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមចូលមក ដល់ ង៉ែត បានរត់ទៅតាម អង្គភាពចូលពៃ្រជួបការលំបាកខ្លាំងពេកក៏រត់ត្រឡប់មកស្រុក កំណើតវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា