Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0249
TKI0249
Name :
ឈ្មោះ :
សៀង
First Name :
នាមខ្លួន :
Sieng
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00369
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២០ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
21090605 Takeo, Tram Kak, O-Saray, Trapeang Kralan
២១០៩០៦០៥ តាកែវ, ត្រាំកក់, អូរសារ៉ាយ, ត្រពាំងក្រឡាញ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសង្គមកិច្ច ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical.
ពេទ្យ
Superiors :
ថ្នាក់លើ :
ឈ្មោះ ពឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0249 20030617 Trapeang Kralanh village, O-Saray subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman and Ly Sokheang. Notes: Sieng disappeared. Interviewed with her elder sister, Kiet Mum.
ធីខេអាយ០២៤៩ ២០០៣០៦១៧ ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន និង លី សុខឃាង។ កំណត់សំគាល់ៈ សៀង
បាត់ខ្លួន។ ជួបសម្ភាសជាមួយ គៀត មុំ ជាបងស្រី។
Summary :
សេចក្ដីសង្ខេប :
សៀង ភេទស្រី អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គៀត មុំ អាយុ៤៩ឆ្នាំត្រូវជាបងស្រី។ សៀង មានឪពុកឈ្មោះ ភី ម្ដាយឈ្មោះ ធូ សយ មានបងប្អូន៨នាក់ប្រុស៤ស្រី៤ មានស្រុក កំណើតរស់នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយណ៍ ស្រុក ត្រាំកក់ ខេត្ដតាកែវ។ សៀង កាលពីតូច រៀននៅសាលាបឋម សិក្សាត្រពាំងក្រឡាញ់ត្រឹមថ្នាក់ទី១១ឪចាស់ឱ។ ឈប់រៀននៅ ពេលកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ឈួន។ ពេលចូលដំបូង អង្គការបញ្ជូនឱ្យទៅធ្វើការនៅមន្ទីរ ស្រុកត្រាំកក់ នៅក្នុងក្រសួង សង្គមកិច្ច ប្រធានមន្ទីរពេទ្យឈ្មោះ វ៉ាន់។ មុំ ត្រូវជាបងស្រីរបស់ ឈ្មោះ សៀង បានស្ម័គ្រចិត្ដបដិវត្ដតាំងពីឆ្នាំ១៩៧៣។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច មុំត្រូវអង្គការបញ្ជូនឱ្យទៅធ្វើការនៅក្រុងកំពង់សោម ពេលទៅដល់ឃើញ មានមនុស្សរាប់រយ នាក់ អង្គការចាត់តាំងឱ្យធ្វើការងារជៀជ័រ កៅស៊ូនិងមើលថែទាំដើមកៅស៊ូ។ នៅឆ្នាំ១៩៧៦ មុំ អង្គការបញ្ជូនឱ្យមកភ្នំពេញវិញ ធ្វើការនៅក្រសួងសង្គមកិច្ច នៅមន្ទីរពេទ្យ១៧មេសា។ មុំ បានចូល ធ្វើការនៅក្នុងមន្ទីរក៏បានជួបប្អូនបង្កើតឈ្មោះ សៀង ធ្វើការមន្ទីរពេទ្យ៦មករា ហៅពេទ្យ១៧មេសា ជាមួយគ្នា គ្រាន់តែចូលថ្មីនិងចាស់។ នៅក្នុងមន្ទីរឃើញមានអ្នកជំងឺច្រើីនមកព្យាបាល ខ្លះព្យាបាល ច្រមុះ ព្យាបាលបំពង់ក ព្យាបាលត្រចៀក ព្យាបាលធេ្មញ និងព្យាបាលជំងឺទូទៅ នៅផ្នែកសំខាន់ត្រូវ តែមានពេទ្យជាជន ជាតិចិននៅជាមួយខែ្មរ ហើយមានអ្នកបចេ្ចកទេសជនជាតិចិន បង្រៀនកូនខែ្មរថែម ទៀត។ នៅឆ្នាំ១៩៧៧៧៨ មានបុគ្គលិក ពេទ្យមួយចំនួនត្រូវបាត់ខ្លួនដោយសារអង្គការចោទថា ក្បត់ ភាគច្រើនអ្នកបានចូលបម្រើចលនាខែ្មរក្រហមតាំងពីឆ្នាំ១៩៧០ តាមពិតអ្នកចាស់ ខិតខំតស៊ូក្នុង ពៃ្រទំរាំទទួលបានជ័យជម្នះគ្នាពិបាកសេ្ទីរស្លាប់ទៅហើយ ជាពិសេសបុគ្គលិកពេទ្យមកពីភូមិភាគ បូព៌ារង គ្រោះថ្នាក់ជាងគេ។ មុំ និង ប្អូន មានស្រុកកំណើតនៅ ភូមិភាគនិរតីផង គ្រាន់តែជាប់និន្នាការថា មេក្បត់ កូនចៅតូចតាច ក៏អង្គការយកមកលត់ដុំដែរ។ មុំ បានចាកចេញពីមន្ទីរពេទ្យមកមន្ទីរ លត់ដុំធ្វើ ស្រែនៅវត្ដគោកខ្សាច់ នៅជាយក្រុងជាប់ខេត្ដកំពង់ស្ពឺ លែងបានជួបប្អូនឈ្មោះ សៀង ពេលមកលត់ ដុំ មានយុវនារីមួយ ចំនួនទៅស្ទូងស្រូវហើយអង្គការតាមដានមើលឃើញថា ស្ទូងស្រូវ បត់គល់ស្រូវអង្គ ការចោទថា គ្នាក្បត់ដែរ ធម្មតាស្ទូងតែងតែមាន កំហុសបន្ដិចបន្ទួចហើយមិនអាចសេ្មីត្រឹមបានទេ។ អ្នក ដែល អង្គការគិតថា ក្បត់មិនងាយឃើញត្រឡប់មកវិញទេ អ្នកទៅធ្វើ ស្រែដើម្បីលត់ដុំមានសំណាងបាន រស់ភាគតិចណាស់។ នៅ ឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ភ្នំពេញ មុំ បានជិះ រថភ្លើង ទៅដល់ខេត្ដបាត់ដំបង ហើយចូលពៃ្របន្ដទៅដល់ស្រុក សំឡូត បានជួបប្អូនស្រីឈ្មោះ សៀង នៅទី នោះហើយបានបបួល ប្អូនមកផ្ទះវិញដែរ តែប្អូនប្រកែកមិនព្រមមកខ្លាចជាប់និន្នាការអីទេ មិនព្រមមក ជាមួយ មុំ ក៏មកជាមួយអ្នកផេ្សងត្រឡប់មកដល់ ស្រុកកំណើតវិញ បាត់តែប្អូនឈ្មោះ សៀង មិន ឃើញត្រឡប់មក ផ្ទះវិញសោះ ទោះបីខំស្វែងរកក៏មិនឃើញដែរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា