PROMOTING ACCOUNTABILITY
Uy Sav
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0250
TKI0250
|
|
Name :
ឈ្មោះ :
|
អុយ សាវ
|
|
Last Name :
នាមត្រកូល :
|
Uy
|
|
First Name :
នាមខ្លួន :
|
Sav
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05424
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 14 years old. Age at time of inter
«សម័យខែ្មរក្រហម អាយុ ១៤ ឆ្នាំ។ សម័យច្ចុប្បន្ន អាយុ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21090412 Takeo, Tram Kak, Leay Bo, Kach Trak
២១០៩០៤១២ តាកែវ, ត្រាំកក់, លាយបូរ, កាច់ត្រក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមជ្ឈិម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ចុងភៅឪអ្នកដាំបាយឱ
|
|
Superiors :
ថ្នាក់លើ :
|
Chhum.
ឈុំ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Rit,Chap.
រិត, ចាប។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0250 20030620 Kach Trak village, Leay Bo subdistrict, Tram Kakk district, Takeo province. Interviewed by Ysa Osman and Ly Sokheang. Notes: Interviewed with Uy Sav, the biography owner.
ធីខេអាយ០២៥០ ២០០៣០៦២០ ភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយៈ អ៊ីសា ឧស្មាន និង លី សុខឃាង។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ អុយ សាវ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
អុយ សាវ ភេទស្រី អាយុ៤០ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សាវ មានឪពុកឈ្មោះ អ៊ុន ម្ដាយឈ្មោះ ជីម មានបងប្អូន៧នាក់ស្រី៥ ប្រុស២ មានស្រុកកំណើតនៅភូមិកាត់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ដតាកែវ។ សាវ កាលពីតូចមិនបានរៀនសូត្រទេ ព្រោះធំពេញវ័យចូលរៀនចំពេលប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចទូទាំង ប្រទេស អង្គការបាន បំបែកកុមារឱ្យទៅរស់នៅតាមមណ្គលមិនឱ្យរស់នៅជាមួយឪពុកម្ដាយទេ។ សាវ រស់នៅក្នុងអង្គភាព កុមារនៅក្នុងភូមិមហាសេនា រស់នៅជាមួយអ្នកគ្រូឈ្មោះ រិន និងឈ្មោះ ណា។ សាវ និងកុមារជា ច្រើននាក់ផេ្សងទៀត អង្គការឱ្យរៀនសូត្រអក្សរសាស្រ្ដខែ្មរនិងរៀនលេខតែមិនសូវចេះទេ ព្រោះការ ងារច្រើនជាង ពេលព្រឹកឡើងម៉ោង៧ អង្គការឱ្យដើរកាប់ដើមទន្រ្ទានខែតនិងកាប់ដីដំបូងយកមកធ្វើជី ដាក់ស្រែ។ សាវ នឹកឪពុកម្ដាយពេកក៏លួចរត់មកផ្ទះម្ដងកាល ពេលទៅធ្វើការ មិនទាន់ម៉ោងត្រូវ ប្រធានកសាងនិងស្ដីឱ្យ។ នៅឆ្នាំ១៩៧៧ អង្គការបានជ្រើសរើសកុមារមួយចំនួន មានឈ្មោះ រិត ឈ្មោះ ចាប ឈ្មោះ ឃុន និងឈ្មោះ ភាព ពេលមកដល់អង្គតាសោម ពេលឡើងឡានមកភ្នំពេញ បានឃើញមានមនុស្សច្រើន។ សាវ មកដល់ភ្នំពេញ អង្គការឱ្យមកនៅក្នុងមន្ទីរមជ្ឈិមបុរីកីឡា ជាអ្នក ដាំបាយ និងបោសសម្អាតបន្ទប់ ជូតផ្ទះ ជូតបង្គន់ ជំរះសេ្មៅ ជាដើម។ នៅក្នុងអង្គភាពបុរីកីឡាមាន បុគ្គលិកប្រហែលជា៦០ នាក់។ សាវ ដឹងថា នៅបុរីកឡាជាអ្នកទទួលភ្ញៀវមកពីតាម បណ្ដាលខេត្ដ តំបន់ ភូមិភាគផេ្សងៗ ដែលថ្នាក់លើហៅមកប្រជុំ នៅស្នាក់បាយទឹករហូតដល់ប្រជុំចប់ ជួនណាមួយ អាទិត្យបាន ចប់។ សាវ បានស្គាលតែលោក ប៉ុល ពត មួយទេ ពេលមក ប្រជុំម្ដងៗឮគេថា លោក ប៉ុល ពត ថាតាមគេទៅ អ្នកផេ្សងទៀត ឡើងលើវេទិកាមិនបានស្គាល់អស់ទេ។ លោក ប៉ុល ពត មាឌធំ សម្បុរស រាងទាបបន្ដិច។ នៅឆ្នាំ១៩៧៧៧៨ នឹកឪពុកម្ដាយ ពេកក៏លួចរត់មកស្រុកកំណើត តែដើរមិនទាន់ផុតទីក្រុងផងក៏ត្រូវ យោធាខែ្មរក្រហមចាប់បញ្ជូនមកអង្គភាពវិញ សំណាងល្អ អង្គការមិន បាយទោសពរៃ៍។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយចូលមកដល់ប្រទេសកម្ពុជា សាវ បានរត់ចូលពៃ្របាន មួយរយៈក៏រត់ត្រឡប់មករកស្រុកកំណើតវិញ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”