Document thumbnail
Personal Info
ID: KTI0200
Name
ឈ្មោះ
Im Dort Thy
អ៊ឹម ឌត ធី
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01485
Source Interview
TKI0200 20030208 Leap Suong Krao village, Kampong Chen Tbaung sub-district, Stung district, Kampong Thom province. Interviewed by Dara Peou Vanthan and Sin Khin. Notes: Im Dort disappeared. Interviewed with her mother called Kep Sorn.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេធីអាយ០២០០ ២០០៣០២០៨ ភូមិលាបសួងក្រៅ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន។ កំណត់សំគាល់ៈ អឹិម ឌត បាត់ខ្លួន។ ជួបសម្ភាសជាមួយ កែប ស៊ន ជាម្តាយ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ១៩ឆ្នាំ។
Home Village
060805??, Kampong Thom, Stung, Kampong Chen Tbaung
ទីកន្លែងកំណើត
០៦០៨០៥?? ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនត្បូង
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Dort was forced to join the revolution
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ឌត ត្រូវគេបង្ខំអោយចូលជួរបដិវត្ដន៍
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ឹម ឌត ហៅ ធី ភេទប្រុស អាយុ១៩ឆ្នាំបាត់ខ្លួន។ ជួបជា មួយឈ្មោះ កែប ស៊ន អាយុ៦៦ឆ្នាំ ត្រូវជាម្ដាយ។ ឌត មានឪពុកឈ្មោះ អ៊ឹម ឌន មានបងប្អូន៨នាក់ប្រុស៣ស្រី៥ មានស្រុកកំណើត នៅភូមិលាបសួង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឌត ធ្លាប់រៀននៅសាលាបឋមសិក្សា លាភសួង ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឌត ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រជាជននៅភូមិនេះ ត្រូវអង្គការជម្លៀសឱ្យទៅ រស់នៅកនែ្លង ផេ្សង ដើម្បីគេចពីសង្គ្រាមជាមួយរដ្ឋាភិបាលលោក លន់ នល់។ នៅឆ្នាំ១៩៧១៧២ មានចលនា ខែ្មរក្រហមមក ឃោសនាឱ្យប្រជាជនស្ម័គ្រចិត្ដចូលបម្រើជាតិ។ នៅឆ្នាំ១៩៧៤ ឌត និងយុវជនជា ច្រើននាក់ផេ្សងទៀតអង្គការហៅទៅប្រជុំនិង ឱ្យកត់ឈ្មោះចូលធ្វើជាយោធាខែ្មរក្រហម។ ឌត និងម្ដាយ យំមិនចង់ទៅធ្វើជាយោធាទេ ព្រោះនៅកេ្មងផង ណាមួយ ខ្លាចសង្គ្រាមផង។ ឌត ចូលទៅធ្វើជា យោធាតំបន់មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ក៏មិនឃើញឈ្មោះ ឌត មកលេងស្រុកកំណើតវិញដែរ បាត់ដំណឹង រហូត។ នៅឆ្នាំ១៩៧៩ មានដំណឹងថា ឌត អង្គការ ឱ្យកាន់អាវុធ ឡើងវាយជាមួយទាហានយួនបន្ដទៀតនៅឆ្នាំ១៩៧៩ តាំងពីនោះ មកបាត់ដំណឹងរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឌត ហៅ ធី ជាយោធានៅក្នុងកងពល៣១០ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា