Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0207
KTI0207
Name :
ឈ្មោះ :
ហេង ភ្លីន
Last Name :
នាមត្រកូល :
Heng
First Name :
នាមខ្លួន :
Plin
Other Name :
ឈ្មោះផ្សេង :
Nil
និល
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09518
Gender :
ភេទ :
Male
Home Village :
ភូមិកំណើត/ទីលំនៅ :
06081001 Kampong Tom, Stung, Preh Damrei, Siem Pea
០៦០៨១០០១ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំព្រះដំរី ភូមិស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution
ស្ម័គ្រចិត្ដចូលជួរបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0207 20030321 Siem Peay village, Preh Dam rei sub-district, Stung district, Kampong Thom province. Interviewed by Sin Khin and Dara. P Vanthan. Notes: Heng Plin called Nil disappeared. Interviewed with his father called Heng Plong.
ខេធីអាយ០២០៧ ២០០៣០៣២១ ភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ ស៊ិន ឃិន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ហេង ភ្លីន ហៅ និល បាត់ខ្លួន។ ជួបសម្ភាសជាាមួយ ហេង ផ្លុង ជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ហេង ភ្លីន ហៅ និល ភេទប្រុស អាយុ២៦ឆ្នាំបាត់ខ្លួន។ ជួបជា មួយឈ្មោះ ហេង ផ្លុង អាយុ៦៩ ឆ្នាំត្រូវជាឪពុក។ ភ្លីន មានម្ដាយឈ្មោះ អ៊ុត ប៊ូ មានស្រុកកំណើតនៅភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្ដកំពង់ធំ។ ភ្លីន កាលពីតូចដល់ធំមិនដឹង ថា បានរៀនសូត្រត្រឹមណាទេ ប្រទេសកើត មានសង្គ្រាមឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ មានកម្លាំងចលនាខែ្មរ ក្រហមចុះមកឃោសនាពេញភូមិកូនចៅ អ្នកស្រុកនាំគ្នាចេញទៅតស៊ូរំដោះជាតិសឹងថា គ្មានបុរសរស់នៅ ក្នុងភូមិនៅសល់តែបុរសមានវ័យចំណាស់។ នៅឆ្នាំ១៩៧២ ភ្លីន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមតាមការ ឃោសនាអូសទាញ ពេលចេញទៅមិនឱ្យឪពុកម្ដាយបានដឹងផង។ ក្រោយមកទៀតបាន ដឹងថា ភ្លីន បានធ្វើជាយោធានៅក្នុង ភូមិភាគឧត្ដរនៅក្នុងកងពលទី៣ ធ្វើសង្គ្រាមច្បាំងជាមួយទាហាន លោកលន់ នល់ មិនបានដឹងថា ប្រយុទ្ធនៅសមរភូមិណាខ្លះទេ។ នៅខែ១១ឆ្នាំ១៩៧៥ បានឃើញ កូនឈ្មោះ ភ្លីន មកលេងផ្ទះ និងបានប្រាប់ថា អង្គការចាត់តាំងឱ្យនៅខាងសេដ្ឋកិច្ច ដើររកបនែ្ល នៅតាម ស្រុកតាមខេត្ដ។ ភ្លីន ពេលបានមកលេងផ្ទះហើយ បាននាំឪពុកឈ្មោះ ផ្លុង ទៅដល់ភ្នំពេញនិងទៅដល់ ក្រុងកំពង់ សោម អស់រយៈពេលមួយខែនៅក្រុងកំពង់សោម បានដឹងថា កូនឈ្មោះ ភ្លីន ហៅ និល ធ្វើការងារនៅក្នុងក្រសួងសេដ្ឋកិច្ច។ ផ្លុង បានត្រឡប់មកផ្ទះនៅសហករណ៍ក្នុងភូមិវិញ បានមួយរយៈ នៅក្នុងឆ្នាំ១៩៧៧ បានដឹងថា អង្គការចាប់ខ្លួនកូនឈ្មោះ ភ្លីន តែមិនបានឃើញទេ មានតែដំណឹងមិន សូវច្បាស់ផង។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវកូនឈ្មោះ ភ្លីន ហៅ និល មិនឃើញមកសោះ បាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អង្គការចាប់ខ្លួនពីផែកំពង់សោមយកមកដាក់គុក នៅ ក្នុងមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា