| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0208
|
|
Name :
ឈ្មោះ :
|
សន
|
|
First Name :
នាមខ្លួន :
|
San
|
|
Other Name :
ឈ្មោះផ្សេង :
|
Yim Say
យឹម សយ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03764
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age at time of interview: 52 years old Notes: Year
អាយុ ៥២ ឆ្នាំ កើតឆ្នាំរោង
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081006 Kampong Thom, Stung, Preh Damrei, Kandol
០៦០៨១០០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំព្រះដំរី ភូមិក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធារបស់មជ្ឈិម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Chief of Division 1 Lang, Chief of Regiment in Division 901.
អឿន, ប្រធានកងពលទី១។ ឡង់, ប្រធានវរៈសេនាធំកងពល៩០១
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0208 20030322 Kandal Thmei village, Preh Damrei sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with San called Yim Say biography owner.
ខេធីអាយ០២០៨ ២០០៣០៣២២ ភូមិកណ្តាលថ្មី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សន ហៅ យឹម សយ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
យឹម សយ ហៅ សន ភេទប្រុស អាយុ៥២ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ សយ មានប្រពន្ធឈ្មោះ ឡាង មានកូន៦នាក់ប្រុស៣ស្រី៣ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកណេ្ដាលថ្មី ឃុំព្រះដំរី ស្រុកស្ទោង ខេត្ដកំពង់ធំ។ សយ មានឪពុកឈ្មោះ យឹម ម្ដាយឈ្មោះ ហឿង មានបងប្អូន៥នាក់ ស្រី១ប្រុស៤។ សយ កាលពីតូចដល់ធំពេញវ័យមិនបានចូលសាលារៀនទេ នៅផ្ទះជួយ ធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ប្រទេសជាតិកើតមានសង្គ្រាម នៅទីនេះក្លាយជា តំបន់រំដោះមាន កម្លាំងចលនាខែ្មរក្រហម មកឃោសនាឱ្យយុវជនចូលធ្វើជាយោធា ខែ្មរក្រហម។ សយ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជាយោ ធាខែ្មរក្រហមតាមការ ឃោសនានិងប្រធានភូមិប្រធានឃុំ ហៅ ទៅប្រជុំជាញឹកញាប់ក៏ សមេ្រចចិត្ដទៅតែម្ដង។ កាលនោះ ឪពុកម្ដាយក៏មិនចង់ឱ្យកូនទៅសមរភូមិ ដែរ តែប្រទេសជាតិត្រូវ ការគ្មានពីណាអាចនៅ ផ្ទះបានទេ បើយើងមិនទៅថៃ្ងក្រោយ អាចអង្គការយក ទៅវាយ ចោល។ សយ បានចូលទៅធ្វើជា យោធាតំបន់បន្ទាប់មក អង្គការបញ្ជូនឱ្យទៅធ្វើជាយោធាភូមិ ភាគឧត្ដរ ប្រធានកងពលទី១ ឈ្មោះ អឿន។ សយ បានហាត់ក្បួនយោធាចប់សព្វគ្រប់អង្គការ បញ្ជូន ទៅសមរភូមិ វាយជាមួយទាហានលន់ នល់ តែសំណាងល្អ សយ ប្រធានអង្គភាព វរសេនាធំឈ្មោះ ឡង់ ចាត់តាំងឱ្យដឹកជញ្ជូនបាយឱ្យយោធា នៅសមរភូមិមុខមិនដែលបានឡើងវាយទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញ សយ ទៅក្រោយគេ បានឃើញប្រជាជនជម្លៀសចេញពីទីក្រុង ភ្នំពេញ។ នៅពេលកម្លាំងយោធាខែ្មរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ មានទាហានលន់ នល់ មួយ ចំនួនចាញ់បោកការឃោសនារបស់ខែ្មរ ក្រហមថាឱ្យទៅធ្វើការវិញ ត្រូវអង្គការយកទៅសម្លាប់ចោល អស់។ សយ ចូលដល់ទីក្រុងភ្នំពេញ ស្នាក់នៅម្ដុំផ្ទះ១០០ខ្នង អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅម្ដុំកប់ ស្រូវនិងអន្លង់ក្ងាន។ នៅឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ខ្លួនប្រធានកងពលឈ្មោះ អឿន ឈ្មោះ កុយ ធួន និងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ ផេ្សងទៀត ភាគច្រើនប្រធានវរសេនាធំ បើកូនចៅ តូចតាចអាច មានវាសនាបានរួចខ្លួននិងបញ្ជូនឱ្យទៅលុតដំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ សយ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនឱ្យទៅព្រំដែន វៀតណាម កាលនោះសង្គ្រាមបានចាប់ផេ្ដីមកើតមានឡើង ទៅដល់មុនដំបូងកម្លាំងខែ្មរក្រហមបានវាយចូលទៅដល់ទឹកដីវាយវៀតណាម កម្លាំងខែ្មរក្រហមបានចាប់ ឈេ្លីយសឹកវៀតណាម និងប្រជាជនបញ្ជូនទៅឱ្យកងពល។ សង្គ្រាមមិនយូរប៉ុន្មាន កម្លាំងកងទ័ពវៀត ណាមបានវាយសម្រុកមកលើកម្លាំងខែ្មរ ក្រហមវិញ ពេលនោះឃើញស្លាប់និងរបួសជាច្រើនរយនាក់។ នៅឆ្នាំ១៩៧៩ កម្លាំងយោធាខែ្មរក្រហមបានចាញ់សង្គ្រាម វៀតណាមក៏រត់សំដៅមកខាងភ្នំពេញវិញ និងរត់សំដៅទៅព្រំដែន ថបៃន្ដទៀត តែ សយ បានរត់មកត្រឹមស្រុកកំណើតគេចខ្លួន ចូលភូមិបានរស់ នៅជួបជុំឪពុកម្ដាយបងប្អូន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Lon Nol's soldier was shot by Khmer Rough's soldier at Aoral mountain, When they took over Phnom Pen
ទាហាន លន់ ណុល ត្រូវបានខែ្មរក្រហមយកទៅបាញ់សម្លាប់នៅ ភ្នំឱរ៉ាល់ នៅពេលវាយឈ្នះភ្នំពេញ, ១៩៧៥។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”