Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0209
Name :
ឈ្មោះ :
ស៊ឹម ឃាត
Last Name :
នាមត្រកូល :
Sim
First Name :
នាមខ្លួន :
Kheat
Other Name :
ឈ្មោះផ្សេង :
Khut
ឃុត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01420
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 48 years old
អាយុ ៤៨ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06080907, Kampong Thom, Stung, Pralay, Kampreal
០៦០៨០៩០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំប្រឡាយ ភូមិកំព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
Superiors :
ថ្នាក់លើ :
អឿន ប្រធានកងពល ឈ្មោះ សយ ប្រធានវរៈ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0209 20030309 Kampreal village, Bralay sub-district, Stung district, Kampong Thom province. Interviewed by Sin Khin and Dara. P Vanthan. Notes: Interviewed with Sim Kheat, biography owner.
ខេធីអាយ០២០៩ ២០០៣០៣០៩ ភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ ស៊ិន ឃិន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ស៊ឹម ឃាត ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
ស៊ឹម ឃាត ហៅ ឃុត ភេទប្រុស អាយុ៤៨ឆ្នាំត្រូវជាម្ចាស់ ប្រវត្ដិរូប។ ឃាត មានប្រពន្ធឈ្មោះ នាង អាយុ៤៣ឆ្នាំ មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅ ភូមិកំព្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ឃាត មានឪពុកឈ្មោះ អ៊ុំ ស៊ឹម ម្ដាយឈ្មោះ អាន មានបង ប្អូន៦នាក់ ស្រី៣ប្រុស៣។ ឃាត មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ណាមួយប្រទេស ជាតិកើតមានសង្គ្រាម។ ឃាត បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមតាមការឃោសនា អត់មានពីណាបង្ខំទេ។ ពេលចូល ដំបូងអង្គការបញ្ជូនឱ្យទៅធ្វើជាយោធា តំបន់ រួចបានហាត់រៀន ក្បួនយោធាចប់ អង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់។ កាលនោះវាយចល័តចំនួនបីខេត្ដ មានខេត្ដកំពង់ធំ ខេត្ដកំពង់ ចាមនិងខេត្ដសៀមរាប តែ ឃាត អង្គ ការចាត់តាំងឱ្យនៅដាំបាយ សមរភូមិ ក្រោយមិនបានឡើងវាយផ្ទាល់ទេ។ នៅឆ្នាំ១៩៧៤ កម្លាំងខែ្មរ ក្រហមបានវាយចូលគៀកទីក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៧៥ ជិតវាយដាច់ទីក្រុងភ្នំពេញ ឃាត ត្រូវ របួសចំស្មាដេក សម្រាកព្យាបាលនៅមន្ទីរពេទ្យព៤ខេត្ដកណ្ដាល មិនបានវាយ ចូលទីក្រុងភ្នំពេញនៅថៃ្ង ទី១៧មេសា ឆ្នាំ១៩៧៥ទេ។ នៅខែ៥ឆ្នាំ១៩៧៥ ឃាត ជាសះស្បើយ អង្គការបញ្ជូនមកអង្គភាព វិញ នៅម្ដុំជ្រោយចង្វា ដែលមានប្រធានកងពលឈ្មោះ អឿន ប្រធានវរសេនាតូចឈ្មោះ សយ។ នៅពេលចប់សង្គ្រាម អង្គការបានចាត់តាំងឱ្យយោធាចុះធ្វើស្រែចម្ការដូចជាប្រជាជននៅតាមសហ រកណ៍ដែរ។ ឃាត និងយោធារាប់រយនាក់ផេ្សងទៀត អង្គការឱ្យធ្វើស្រែនៅម្ដុំកប់ស្រូវនិងអន្លង់ក្ងាន។ នៅឆ្នាំ១៩៧៧ អង្គការបានចោទថា ប្រធានកងពល៣១០តាអឿន ក្បត់អង្គការ ពេលនោះអង្គការ បានចាប់តាអឿន និងបានហៅយោធា នៅក្នុងកងពល៣១០ទាំងអស់ឱ្យមកស្ដាប់សម្ដីសារភាពរបស់តា អឿន ដែលមានគំនិតក្បត់អង្គការតាំងពីឆ្នាំ១៩៧១ តែកូនចៅ មិនបានដឹងពីផែនការនេះពីមុនមកទេ។ ឃាត និងយោធាមួយចំនួន ទៀតអង្គការយកទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ចំណែក ឃាត និងយោធាកងពល៣១០មួយចំនួនធំ អង្គការបញ្ជូននៅព្រំដែនខាងមេមត់ធ្វើសង្គ្រាមជាមួយកង ទ័ពវៀតណាម ធ្វើឱ្យមនុស្សស្លាប់មួយសារទៀត ទាំងទាហានខែ្មរនិងទាហានវៀត ណាម។ ឃាត មាន ប្រធានកងពលថ្មី ឈ្មោះ ញ៉ មកពីភូមិភាគ និរតី។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានចាញ់ សង្គ្រាម វៀតណាម ដូចនេះយោធាខែ្មរក្រហមនិងប្រជាជននាំគ្នារត់សំដៅ មកភ្នំពេញនិងបន្ដដំណើរចូល ពៃ្រសំដៅទៅព្រំដែនថៃ។ ឃាត បានធ្វើដំណើរមកដល់ខេត្ដកំពង់ធំវិញ នឹកឃើញស្រុកកំណើតឪពុក ម្ដាយបងប្អូនដែលបែកគ្នាយូរហើយក៏សមេ្រចចិត្ដត្រឡប់មក ស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា