Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0227
KTI0227
ឈ្មោះ :
ដុស
First Name :
Dos
Other Name :
ឈ្មោះផ្សេង :
Sorng Sreng
ស៊ង សេ្រង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I01144
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤៦
Home Village :
ភូមិកំណើត/ទីលំនៅ :
06080901 Kampong Thom, Stung, Pralay, Ang Khloam
០៦០៨០៩០១ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំប្រឡាយ ភូមិអង្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពអនុលេខាស្រុកស្រីស្នំ ខេត្ដឧត្ដរមានជ័យ។
DK Zone 75-79 :
តំបន់ DK 75-79 :
106, Oddar Meanchey.
១០៦, ឧត្ដរមានជ័យ,
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាផិបាលស្រុក។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0227 20030307 Ang Kloam village, Pralay sub-district, Stung district, Kampong Thom province. Interviewed by Sin Khin and Dara P. Vanthan. Notes: Dos called Sorng Sreng disappeared in 1979. Interviewed with his cousin called Lim Pheng.
ខេធីអាយ០២២៧ ២០០៣០៣០៧ ភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ ស៊ិន ឃិន និង វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ដុស ហៅ ស៊ង សេ្រង បាត់ខ្លួនក្នុងឆ្នាំ១៩៧៩។ ជួបសម្ភាសជាមួយ លឹម ផេង ជាបងប្អូនជីដូនមួយ។
សេចក្ដីសង្ខេប :
ស៊ង សេ្រង ហៅ ដុស ភេទប្រុស កើតឆ្នាំ១៩៤៦បាត់ខ្លួន។ ជួបជាមួយឈ្មោះ លឹម ផេង ភេទប្រុស អាយុ ៥៩ឆ្នាំត្រូវបងថៃ្ល។ សេ្រង មានឪពុកឈ្មោះ តិក ម្ដាយឈ្មោះ ឃីម មានបងប្អូន ៨នាក់ប្រុស៥ស្រី៣ មានស្រុកកំណើតនៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្ដកំពង់ធំ។ សេ្រង មានកំរិតវប្បធម៌ខ្ពស់ រៀនដល់ ថ្នាក់ទីបញ្ជប់មានសញ្ញាប័ត្រ។ សេ្រង មិនបានទៅរៀនបន្ដ ដោយ សារប្រទេសជាតិកើតមានសង្គ្រាម កាលនៅរៀនធ្លាប់ចូលជា បក្សសម្ងាត់ខាងចលនាខែ្មរក្រហម នៅឆ្នាំ១៩៦៨។ បន្ទាប់មក សេ្រង ឪពុកម្ដាយបានឱ្យរៀបការប្រពន្ធឈ្មោះ លីវ ហើយមានកូន ប្រុស១នាក់។ នៅឆ្នាំ១៩៧០ សេ្រង បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតាមរយៈឈ្មោះ សុទ្ធ ជាអ្នកនាំចូលនៅស្រុក ជីក្រែង ខេត្ដសៀមរាប។ សេ្រង តាំងពីចូលបដិវត្ដមិនដែល បានមកលេង ស្រុកកំណើតទេ ទៅធ្វើការឆ្ងាយរហូតដល់ខេត្ដ ឧត្ដរមានមានជ័យ។ បន្ទាប់បានដឹងថា សេ្រង បានធ្វើ ជាគណៈ ស្រុកស្រីស្នំ បន្ទាប់មកមិនបានដឹងថាទៅណាទេ បាត់ដំណឹងរហូត មកដល់សព្វថៃ្ងនេះ។ ប្រពន្ធ ឈ្មោះ លីវ និងកូនប្រុសនៅរស់សព្វ ថៃ្ងនេះដែរ ពេលសួរទៅមិនបានដឹងថា ប្ដីទៅណាទេ ណាមួយ ឈ្មោះលីវនិងកូន អង្គការចាប់ខ្លួនយកមកដាក់នៅមន្ទីរ សន្ដិសុខកំពង់ក្ដី។ បើតាមប្រវត្ដិរូប សេ្រង ហៅដុស ជាអនុលេខាស្រុកស្រីស្នំ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា