Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0250
Name :
ឈ្មោះ :
ដួង ឈិន
Last Name :
នាមត្រកូល :
Duong
First Name :
នាមខ្លួន :
Chhin
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I03938
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06040504 Kampong Thom, Prasat Balang, Sala Visay,
០៦០៤០៥០៤ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្កា ឃុំសាល
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Central, 12, Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
ទ័ព
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0250 20010719 Sre village, Sala Visay sub-district, Prasat Balang district, Kampong Thom province. Interviewed by Dara P. Vanthan and Ros Sampeou. Notes: Duon Chhin disappeared in 1986. Interviewed with his elder sister called Seng Song and his wife called Nat.
ខេធីអាយ០២៥០ ២០០១០៧១៩ ភូមិស្រែ ឃុំសាលា វិស័យ ស្រុកប្រាសាទបល័ង្កា ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ាន និង រស់ សំពៅ។ កំណត់សំគាល់ៈ ដួង ឈិន ស្លាប់ក្នុងឆ្នាំ១៩៨៦។ ជួបសម្ភាសជាមួយ សេង សុង ជាបងស្រី និង ណាត ជាប្រពន្ធ។
Summary :
សេចក្ដីសង្ខេប :
ដួង ឈិន ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់។ ជួបជាមួយឈ្មោះ សេង សុង អាយុ៥៦ឆ្នាំត្រូវជាបង ស្រី។ ឈិន មានឪពុកឈ្មោះ ដួង សេង ម្ដាយឈ្មោះ សុខ ចាប មានបងប្អូន១០នាក់ ប្រុស៦ស្រី ៤ មានស្រុកកំណើតនៅភូមិស្រែ ឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ ឈិន ធ្លាប់ ចូលសាលារៀន តែមិនបានដឹងថា រៀនសូត្របានត្រឹមណាទេ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើត មានសង្គ្រាមជាមួយទាហានលោកលន់ នល់ ពេលនោះកម្លាំងចលនាខែ្មរក្រហមបានចូលមកឃោសនា ពេញភូមិ ប្រជាជនរស់នៅមិនបានស្រួលទេ ភ័យរឿងសង្គ្រាមទម្លាក់គ្រាប់ បែកផង។ នៅឆ្នាំ១៩៧២ ឈិន បានស្ម័គ្រចិត្ដចូល ធ្វើជាយោធា ខែ្មរក្រហម កាលនោះបើយើងមិនចង់ចូលក៏ពិបាករស់នៅក្នុង ភូមិបានដែរ។ ឈិន បានចូលធ្វើជាយោធាដំបូងមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ មិនបានមកលេងផ្ទះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចក៏មិនឃើញ មកលេង ស្រុកកំណើត។ នៅឆ្នាំ១៩៧៩ បានឃើញវិញមកស្រុក កំណើតវិញ តែដាច់ជើងម្ខាង និងបានប្រាប់ បងប្អូនថា ធ្វើជា យោធាវាយជាមួយកងទ័ពវៀតណាមត្រូវរបួសដាច់ជើងម្ខាងដេកសម្រាកនៅមន្ទីរភ្នំ ពេញចំនួនបីខែបានជា ទទួលវៀត ណាមវាយចូលតែម្ដង។ ពេលមកដល់បានជួបឪពុកនិងបងប្អូន បន្ទាប់មកទៀត ឪពុកបានរៀបចំប្រពន្ធឱ្យឈ្មោះ ហៀត បានកូនមួយក៏ប្រពន្ធស្លាប់ចោលទៅបានទៅ យកប្រពន្ធទីឈ្មោះ ណាត មានកូនបីនាក់ថែមទៀត រហូតដល់ឆ្នាំ១៩៨៦ បានឈ្មោះ ឈិន ស្លាប់ ដោយសាររើសមុខរបួស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា