Personal Info
ID: KCI0509
Name
ឈ្មោះ
Nhem Noeun
ញ៉ែម នឿន
Other Name
ឈ្មោះហៅក្រៅ
Khoeun
ឃឿន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01564
លេខយោងឯកសារប្រវត្តិរូប
អាយ០១៥៦៤
Source Interview
KCI0509 20031018, Lvea village, Lvea sub-district, Prey Chhor district, Kampong Cham province. Interviewed by Sok Vannak. Notes: Nhem Noeun dissappeared. Interviewed with his younger's sister called Nhem Suphan.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០៥០៩ ២០០៣១០១៨ ភូមិល្វា ឃុំល្វា ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ញ៉ែម នឿន បាត់ខ្លួន។ ជួបជាមួយឈ្មោះ ញ៉ែម សុផាន អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី។
Date of Birth
He was born in 1938.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតនៅឆ្នាំ១៩៣៨
Home Village
03130709, Kampong Cham, Prey Chhor, Lvea, Lvea
ទីកន្លែងកំណើត
០៣១៣០៧០៩, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំល្វា ភូមិល្
DK ORG Unit 75-79
Unit in Sotr Nikum District Siem Reap Province
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាព ស្រុកសូត្រនិគម ខេត្ដសៀមរាប។
KR Rank(1975-79)
Chief of Sotr Nikum District.
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
គណៈស្រុក។
DK Zone 75-79
Region: Siem Reap Oddar Meanchey Regime Region no.: 106 Province: Siem Reap Province
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់(១០៦) ខេត្ដសៀមរាប ឧត្ដរមានជ័យ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
Summary
Nhem Noeun, alias Khoeun, male, disappeared. Interviewed with his 49-year-old younger sister Nhem Sophan; Noeun៌s father was Nhem Nal, and mother was Iem Thuch; in addition, he has 9 siblings (6 girls + 3 boys). When he was a child, Noeun studied until finishing his degree in laboratory science and also had many certificates; in addition, he was a teacher in Stung Trang High School as well. It was in 1962 that Noeun volunteered to join the revolution through a teacher Kuy Thuon who brought him to understand the Party៌s political standpoint; in addition, at that time, Kuy Thuon also led the demonstration movement in Kampong Cham province. In 1963, Noeun married a wife named Ros Sy Phat, alias Thuok. In 1970, Thuok joined the revolution and became the chief of the handicraft in Tong Rong sub-district. In 1970, Noeun was responsible in Stung district. And, in 1972, he was assigned to responsible in Svay Leu district while in 1973 he was responsible in Banteay Srei district. In 1975, he became the chief of Sotr Nikum District in Siem Reap province. In 1976, Noeun assign a courier to ride a motorbike to pick up his sister Sophan in order to visit him because he really missed her. Leaving for Siem Reap at 5 in dawn, Sophan arrived in Siem Reap at 5 in dusk. Until seeing her brother Noeun and his wife and after staying for six days, she decided to return, so Noeun assigned his courier to see her back to a home village. It was since that time that there was no information about Noeun or going to visit Noeun; in addition, he has disappeared until now. Sophan had 5 siblings joining the revolution, four of whom disappeared while there៌s only one sibling Sophan left who returned to a home village. It was in 1973 that Sophan volunteered to join the revolution in O Mlor sub-district, Stung Trang district in military unit. In 1974, she studied and knew medical skill, and she was assigned to treat Khmer Rouge soldiers who injured while fighting with Lon Nol៌s soldiers. At that time, there weren៌t enough medicines. Having arrived in the forest, there were also many injured soldiers dead. It was in 1975 that Sophan was assigned to work as a medical staff in Kampong Cham province, and she specialized as a dentist. At that time, there were Chinese dentists coming to train and also translators. At that time, the chief of the hospital was Chet. It was in 1977 that Sophan returned to her home village because Angkar accused her of being enemy៌s network. Having arrived in her home village, she was assigned to work in the mobile work brigade in Lvea sub-district, carry earth, and build dams. It៌s very difficult, and there wasn៌t enough food like being a medical staff. During the Khmer Rouge regime, there were many people disappeared, and Sophan has learned that people were taken away to be killed. In 1979, Suphan happily lived in her home village and earned a living as a farmer along with her husband and children.
សេចក្ដីសង្ខេបបទសម្ភាស៏
ញ៉ែម នឿន ហៅ ឃឿន ភេទប្រុស បាត់ខ្លួន ជួបជាមួយឈ្មោះ ញ៉ែម សុផាន អាយុ៤៩ឆ្នាំ ត្រូវជាប្អូនស្រី។ នឿន មានឪពុក ឈ្មោះ ញ៉ែម ណាល់ ម្ដាយឈ្មោះ អៀម ធុច មានបង ប្អូន៩នាក់ស្រី៦ប្រុស៣។ នឿន កាលពីតូចរៀនបានដល់ ថ្នាក់ទីបញ្ចប់ ផ្នែកវិទ្យាសាស្រ្ដខាង ពិសោធន៍និងមាន សញ្ញាប័ត្រជាច្រើនទៀតនិងធ្លាប់ធ្វើជាគ្រូបង្រៀននៅវិទ្យាល័យស្ទឹងត្រង់។ នៅឆ្នាំ ១៩៦២ នឿន បានស្ម័គ្រចិត្ដចូលជា ចលនាបដិវត្ដ មានលោកគ្រូ កុយ ធួន អ្នកនាំចូលឱ្យយល់ពី គោលនយោបាយបក្សហើយពេលនោះដឹកនាំចលនាបាតុកម្មនៅ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៦៣ នឿន បានរៀបការប្រពន្ធឈ្មោះ រស់ ស៊ីផាត ហៅ ធួក ក្រោយមកនៅឆ្នាំ១៩៧០ ធួក បានចូល បដិវត្ដហើយមានតួនាទីជាប្រធានសិប្បកម្មឃុំតុងរុង។ នឿន នៅឆ្នាំ១៩៧០ទទួលខុសត្រូវ ស្រុកស្ទោង នៅឆ្នាំ១៩៧២ ទទួលខុសត្រូវស្រុកស្វាយលើ នៅឆ្នាំ១៩៧៣ ទទួលខុសត្រូវស្រុក បន្ទាយស្រី នៅឆ្នាំ១៩៧៥ ជាគណៈស្រុកសូត្រនិគម ខេត្ដ សៀមរាប។ នៅឆ្នាំ១៩៧៥ បានមក លេងស្រុកកំណើតជួបឪពុក ម្ដាយបានតែមួយដងទេ ហើយប្រាប់ថា សព្វថៃ្ងកូន រស់នៅ សៀមរាម ជាមួយប្រពន្ធកូនហើយមានឋានៈជាគណៈ ស្រុកសូត្រនិគមនិងមានតួនាទីទទួលខុសត្រូវវប្បធម៌ខេត្ដ សៀមរាម។ នៅឆ្នាំ១៩៧៦ នឿន បាននិរសាជិះម៉ូមកយក ប្អូនស្រីឈ្មោះ សុផាន ទៅលេងព្រោះ នឹកប្អូនពេក ពេលជិះម៉ូតូ មកជាមួយនិរសាមានគ្នាតែពីរនាក់ទេ ចេញពីម៉ោង៥ជិតភ្លឺមកដល់ ខេត្ដសៀម រាបនៅម៉ោង៥ល្ងាចបានដល់។ ពេលជួបបងប្រុស នឿន និងប្រពន្ធកាត់ បានឱ្យស្នាក់នៅ៦ថៃ្ង ទើប ឱ្យនិរសាជូនមក ស្រុកកំណើតវិញ ចាប់ពីពេលនោះមកមិនដែលបានទទួលដំណឹង ឬទៅលេងទៀតទេ បាត់ រហូតដល់ពេលនេះ។ សុផាន មានបងប្អូនចូលបម្រើបដិវត្ដ៥នាក់ បាត់ខ្លួនអស់៤នាក់ នៅសល់តែ សុផាន ម្នាក់ត្រឡប់មកស្រុកកំណើតវិញ។ សុផាន បានស្ម័គ្រចិត្ដបម្រើបដិវត្ដនៅឆ្នាំ១៩៧៣ នៅឃុំ អូរម្លូ ស្រុកស្ទឹងត្រង់ នៅអង្គភាពយោធា។ នៅឆ្នាំ១៩៧៤ បានរៀន ពេទ្យចេះ ហើយបានព្យាបាល យោធាខែ្មរក្រហមដែលត្រូវរបួស ពេលវាយគ្នាជាមួយទាហាន លន់ នល់។ កាលនោះមិនទាន់មានថ្នាំ គ្រប់គ្រាន់ទេ នៅក្នុងពៃ្រអ្នករបួសយកមកដល់ក៏មាន ស្លាប់ច្រើនដែរ។ នៅឆ្នាំ១៩៧៥ បានមកធ្វើ ពេទ្យនៅខេត្ដកំពង់ ចាម មានជំនាញព្យាបាលធេ្មញ កាលនោះមានគ្រូពេទ្យ ជនជាតិចិនមកបង្រៀន ហើយមានអ្នកបកប្រែ កាលនោះប្រធាន មន្ទីរពេទ្យឈ្មោះ ជិត។ នៅឆ្នាំ១៩៧៧ អង្គការបានឱ្យមក រស់នៅស្រុកកំណើតវិញ ព្រោះអង្គការថា សុផាន ជាប់ខ្សែរយៈខ្មាំង ពេលមកដល់ស្រុកកំណើតវិញ បានចូលធ្វើការ នៅកងចល័តឃុំល្វា រ៉ែកដី លើទំនប់ លំបាកខ្លាំងណាស់ហើយ ហូបចុកមិនបានគ្រប់ គ្រាន់ដូចកាលនៅធ្វើជាបុគ្គលិកពេទ្យទេ។ នៅ ជំនាន់ខែ្មរក្រហមដឹងថា បាត់មនុស្សជាច្រើននិងដឹងថា មានយកមនុស្សទៅវាយចោល។ នៅឆ្នាំ១៩៧៩ សុផាន រស់នៅស្រុកកំណើតប្រកបរបរធ្វើស្រែចម្ការ ជាមួយប្ដីនិងកូនៗបានសុខសប្បាយ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សពិតមែន។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"