Personal Info
ID: KCI0529
Name
ឈ្មោះ
Sun
ស៊ុន
Other Name
ឈ្មោះហៅក្រៅ
Ing Mut
អីង មុត
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01975
Source Interview
KCI0529 20031009, Trapeang Beng village, Baray sub-district, Preay Chhor district, Kampong Cham province. Interviewed by Sok Vannak. Notes: Sun disappeared when he was invited to attend an assembly. Interviewed with Nop Mai, the biography owner's son.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០៥២៩ ២០០៣១០០៩ ភូមិត្រពាំងបេង ឃុំបារា យណ៍ ស្រុកពៃ្រឈរ ខេត្តកំពង់ចាម។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ស៊ុន ហៅ មុត បាត់ខ្លួន ជួបជាមួយឈ្មោះ ណុប ម៉ៃ ត្រូវជាកូនប្រុស។
Date of Birth
He was born in 1925.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតនៅឆ្នាំ១៩២៥
Home Village
03130103, Kampong Cham, Prey Chhor, Baray, Trapean
ទីកន្លែងកំណើត
០៣១៣០១០៣, ខេត្ដកំពង់ចាម ស្រុកពៃ្រឈរ ឃុំបារាយណ៍ ភូម
Join KR
1963????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៦៣????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពស្រុកជីក្រែង។
KR Rank(1975-79)
Chief of Chikreng district
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
គណស្រុកជីក្រែង
DK Zone 75-79
Seim Reap region, Oddar Meanchey
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់សៀមរាប ឧត្ដរមានជ័យ, ១០៦, ស្រុកជីក្រែង។
Superior
Soth, chief of zone
អ្នកដឹកនាំ
សុទ្ធ, ប្រធានភូមិភាគ។
Subordinates
An, guard
អ្នកនៅក្រោមបង្គាប់
អាន, កងការពារ។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អីង មុត ហៅ ស៊ុន បាត់ខ្លួន ជួបជាមួយឈ្មោះ ណុប ម៉ៃ អាយុ៣៧ឆ្នាំ ត្រូវ ជាកូនប្រុស។ មុត មានឪពុកឈ្មោះ ណុប ម្ដាយឈ្មោះ ផើ មានបងប្អូន៨នាក់ប្រុស៣ស្រី៥ មាន ស្រុក កំណើតនៅភូមិគោកងន ឃុំជៃ្រវៀន ស្រុកពៃ្រឈរ ខេត្ដកំពង់ចាម។ មុត មានប្រពន្ធ ឈ្មោះ យឿន ហៅ រ៉េត មានកូនបីនាក់។ ម៉ៃ មិនបានដឹងថា ឪពុករៀនសូត្រដល់ថ្នាក់ណាទេ ហើយក៏មិន បានដឹងថា ឪពុកចូលចលនាបដិវត្ដចាប់ពីពេល ណាមកដែរ។ គ្រាន់តែដឹងថា មុនឆ្នាំ១៩៧៥ ឪពុកខ្ញុំ បានធ្វើ ជាគណៈស្រុកកងមាស ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៣ អង្គការឱ្យមកខាងខេត្ដសៀមរាប មានតួនាទីជាសមាជិកតំបន់១០៦ស្រុក គូលែន។ នៅឆ្នាំ១៩៧៥ ជាគណៈតំបន់ស្រុកជីក្រែង ម៉ៃ ដឹងថា មិនជាឆ្នាំប៉ុន្មានទេ ដឹងថា ខាងភូមិភាគនិរតីចូលមកដល់ មាន សភាពជ្រួលច្របល់កាប់សម្លាប់ មនុស្ស រួចហើយឪពុកឈ្មោះ មុត អង្គការហៅទៅសន្និបាតនៅខេត្ដសៀមរាប ស្រាបតែបាត់ដំណឹង តែម្ដង អ្នកមកហៅឈ្មោះ អាន។ រួច ហើយអង្គការបានមក ចាប់យកម្ដាយ ម៉ៃ ទៅទៀត កុំតែបាន កងការពារស្រុកឈ្មោះ សឿន អាណិត ពួកខ្ញុំនៅតូចៗក៏យកពួកខ្ញុំទៅលាក់នៅ សហករណ៍លង្វែងឫស្សី ពេលជិះឡានមកតាមផ្លូវជួបជាមួយ យោធាឱ្យ ឈប់រួចផ្ជុងកាំភ្លើង ពេលនោះកងកាពាររបស់ឪពុកខ្ញុំ ឈ្មោះ សឿន សុំធានាសរសេរសំបុត្រមួយច្បាប់ឱ្យប្រធានភូមិ ភាគតំបន់១០៦ ឈ្មោះ តា សុទ្ធ យល់ ព្រមទុកជិវិត្ដឱ្យពួកខ្ញុំ ព្រមទាំងបងជីដូនមួយឈ្មោះ រ៉េត និឈ្មោះ រ៉ាត ពេលទៅដល់ មូលដ្ឋានមាន ប្រជាជនមូលដ្ឋានអាណិតជួយលាក់បន្ដ ពួកខាង និរតីសួររករហូតតែរកមិនឃើញ ក្រោយមកបាន ដឹងថា សឿន ជាកងកាពារឪពុករបស់ខ្ញុំសុខចិត្ដលះបង់ជីវិតដើម្បីពួកខ្ញុំ តែក្រោយមកត្រូវខាងនិរតី ចាប់ដាក់បាវហើយយក សាំងចាក់ដុតសម្លាប់ចោល។ ម៉ៃ ពេលបានមកដល់សហករណ៍ អង្គការចាត់ តាំងឱ្យកាប់កន្រ្ទាំងខែត កើបអាចម៌គោយកធ្វើ ជីដាក់ស្រែនៅកងចល័តកុមារ។ នៅឆ្នាំ១៩៧៩ បានឮ កាំភ្លើង បាញ់ផោងផាំងចូលដល់ទីរួមខេត្ដសៀមរាប។ ឃើញកងទ័ព វៀតណាមដើរពេញផ្លូវ ម៉ៃ មិន បានរត់ទៅណាទេ គឺសម្ងំនៅ ក្នុងភូមិរហូតដល់ស្ងាត់លែងមានកាំភ្លើងបាញ់ទៀត បានបីថៃ្ង ម៉ៃ រួមទាំង បងប្អូននិងបងជីដូនមួយឈ្មោះ រ៉េន ឈ្មោះ រ៉ាត បាននាំ គ្នាមកស្រុកកំណើតវិញ ប្រកបរបរធ្វើស្រែ ចម្ការ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សសាហាវណាស់។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"