Personal Info
ID: KCI0617
Name
ឈ្មោះ
Ek Hoeun
ឯក ហឿន
Other Name
ឈ្មោះហៅក្រៅ
Heang
ហ៊ាង
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01644
Source Interview
KCI0617 20031119, Daun Thy village, Bos Khnol sub-district, Chamkar Leu district, Kampong Cham province. Interviewed by Long Dany. Notes: Ek Hoeun disappeared. Interviewed with Ek Ay, younger brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០៦១៧ ២០០៣១១១៩, ភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ឯក ហឿន ហៅ ហ៊ាង បាត់ខ្លួន។ ជួបជាមួយ ឯក អយ អាយុ៤២ឆ្នាំត្រូវជាប្អូនប្រុស។
Date of Birth
He was born in 1960
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតឆ្នាំ១៩៦០
Home Village
03020102, Kampong Cham, Chamkar Leu, Bos Khnol, Da
ទីកន្លែងកំណើត
០៣០២០១០២, ខេត្ដកំពង់ចាម ស្រុកចំការលើ ឃុំបុសខ្នុរ ភ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពក្រសួងកសិកម្ម ស្រុកចម្ការលើ ខេត្ដកំពង់ចាម។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
ភូមិភាគឧត្ដរ(៣០៣) តំបន់៤២ ខេត្ដកំពង់ចាម។
Superior
អ្នកដឹកនាំ
ប្រធានឈ្មោះ ផល
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឯក ហឿន ហៅ ហ៊ាង ភេទប្រុស កើតឆ្នាំ១៩៦០ បាត់ខ្លួន ជួបជាមួយ ឈ្មោះ ឯក អយ អាយុ៤២ឆ្នាំត្រូវជាប្អូនប្រុស រស់នៅភូមិដូនធី ឃុំបុខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ ចាម។ ហឿន មានឪពុកឈ្មោះ ហ៊ិន ម្ដាយឈ្មោះ នឿន មានបងប្អូន៧នាក់ ស្រី៤ប្រុស៣។ ហឿន ជាកូនស្រីទី១ រៀនបានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាវត្ដត្រពាំងល័ក្ខ។ នៅឆ្នាំ១៩ ៧៥ បាន ស្ម្រ័គចិត្ដចូលបដិវត្ដ តាមរយៈឈ្មោះ ផល ជាប្រធានកងធំយោធា ស្រុកកំពង់សៀម។ ហឿន កាលចូលដំបូងជាយោធាមែន តែនៅខាងកសិកម្មចញ្ចឹម មាន់ ទា ដល់ក្រោយមកទៀត អង្គការបានបញ្ជូន ឈ្មោះ ហឿន ទៅសមរភូមិមុនវាយជាមួយ ទាហាន លន់ នល់ ហើយដាច់រយៈ លែងបានទទួលដំណឹងទៀត អយ នៅជំនាន់ខែ្មរក្រហមចេះតែសួររកបងបង្កើតឈ្មោះ ហឿន ដែរ តែ គ្រាន់បានដឹងថា បងប្រុសធ្វើទាហាននៅព្រំដែនហើយមានជំងឺគ្រុន ចាញ់ ហើយក៏បាត់ដំណឹងរហូតមិន ដែលឃើញត្រឡប់មករកស្រុក កំណើតវិញទេ។ អយ ជំនាន់ខែ្មរក្រហមនៅកងចល័តកុមារ ធ្វើជី រែកដី បែកពីឪពុកម្ដាយ ហូបចុកមិនបានគ្រប់គ្រាន់ គ្មានបានរៀនសូត្រឹមត្រូវគិតតែធ្វើការ។ ជំនាន់ ខែ្មរក្រហមដឹងថា មានវាយមនុស្សចោល ព្រោះធ្លាប់ឃើញសាកសពអណ្ដូងនៅ បុសខ្នុរ របបខែ្មរ ក្រហមរស់នៅវេទនាណាស់ ធ្វើឱ្យបាត់បង់បង ប្អូនឪពុកម្ដាយ។ អយ នៅឆ្នាំ១៩៧៧ អង្គការជ្រើស រើសឱ្យទៅធ្វើយោធាខែ្មរក្រហម កាលនោះអាយុ១៧ឆ្នាំ រួចហើយ អង្គការបញ្ជូនទៅស្រុកចម្ការលើ ដើម្បីវ៉ឹកហាត់ក្បួនយោធា។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនឡើងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅ សមរភូមិ មុនវាយជាមួយទាហាន វៀតណាម ពេលទៅដល់ព្រំដែន វៀតណាមនៅកងពល៥០២ កាលនោះមិន ទាន់បានវាយផង ស្រាប់តែកងទ័ពវៀតណាមបុកមកនាំគ្នារត់បែកគ្នាអស់ កាលនោះ នៅតូចផងខ្លះ ស្រែកយំរកឪពុកម្ដាយ។ អយ នៅឆ្នាំ១៩៧៩ បានរត់ត្រឡប់មកស្រុកកំណើតវិញ មានប្រពន្ធ ឈ្មោះ គឿន មានកូន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមយកមនុស្សទៅសម្លាប់ចោលពិតមែន។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

"Documentation Center of Cambodia's Archives"