Personal Info
ID: KCI0804
Name
ឈ្មោះ
Chiem
ជៀម
Other Name
ឈ្មោះហៅក្រៅ
Roeung
រឿង
Gender
m
ភេទ
ស្រី
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01677
Source Interview
KCI0804 20040126, Prek Kakk village, Prek Bakk sub-district, Stung Trang district, Kampong Cham province. Interviewed by Phann Sochea. Notes: Chiem disappeared. Interviewed with Moek Nin, younger sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០៨០៤ ២០០៤០១២៦, ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជៀម បាត់ខ្លួន។ ជួបសម្ភាសជាមួយ ម៉ឹក និន អាយុ៤៨ឆ្នាំត្រូវជាប្អូនស្រី។
Date of Birth
He was born in 1937.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតនៅឆ្នាំ១៩៣៧
Home Village
03150902, Kampong Cham, Stung Trang, Prek Bakk, Pr
ទីកន្លែងកំណើត
០៣១៥០៩០២, ខេត្ដកំពង់ចាម ស្រុកស្ទឹងត្រែង ឃុំព្រែកបា
Join KR
1964????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៦៤????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពស្រុកក្រឡាញ់ ខេត្ដសៀមរាប។
KR Rank(1975-79)
Chief of Kralanh district
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ចៅហ្វាយស្រុកក្រឡាញ់
DK Zone 75-79
Siem Reap Oddar Meanchey, 106, Siem Reap province
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
សៀមរាប ឧត្ដរមានជ័យ( ១០៦)ខេត្ដសៀមរាប។
Superior
អ្នកដឹកនាំ
Associates
Sot aka Phal.
អ្នកពាក់ព័ន្ធដ៏ទៃទៀត
ឈ្មោះ សុត ហៅ ផល។
សេចក្ដីសង្ខេបបទសម្ភាស៏
ជៀម ហៅ រឿង ភេទប្រុស បាត់ខ្លួន កើកឆ្នាំ១៩៣៧ ជួប សំភាសជាមួយ ឈ្មោះ ម៉ឹក និន អាយុ៤៨ឆ្នាំត្រូវជាប្អូនស្រី។ ជៀម មានឪពុកឈ្មោះ ម៉ឹក ម្ដាយឈ្មោះ ង៉ែត មានបងប្អូន បង្កើត៦នាក់។ មានស្រុកកំណើតភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ ចាម។ ជៀម កាលពីតូចរៀនបានត្រឹម ថ្នាក់ទី៥ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដព្រែកកក់បានពីរវស្សា ផ្សឹកមកវិញបានចូលធ្វើការនៅចម្ការកៅស៊ូ ភូមិបាតខ្ទះចំនួនពីរឆ្នាំ បន្ទាប់មកឪពុក ម្ដាយបានរៀបចំគ្រួសារឱ្យមានប្រពន្ធឈ្មោះ ហាន ហៅ ហឿន រហូតមានកូនស្រីបួននាក់។ នៅឆ្នាំ ១៩៦៦ បានចូលចលនាបដិវត្ដតាមរយៈឈ្មោះ កង ឈ្មោះ សន ដោយសារស្រឡាញ់គោល នយោបាយស្អាតស្អំ។ ចូលដំបូងនៅចម្ការកៅស៊ូភូមិបាតខ្ទះ ស្រុកស្ទឹងត្រង់ តែកាល នោះមិនមាន ចលនាអីកើតឡើងធំដុំទេ គាត់ចេញចូលមកផ្ទះ សំបែងជារឿងធម្មតា។ នៅឆ្នាំ១៩៧០ កាលនោះ មានសង្គ្រាម វាយនៅស្រុកស្ទឹងត្រង់បែកគ្នាអស់ដល់ឆ្នាំ១៩៧១ ដឹងថា គាត់ចេញទៅធ្វើចៅស្រុកនៅ ស្រុកក្រឡាញ់ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៣ គាត់មកយកប្រពន្ធកូនទៅទាំងអស់ ក្រោយមក មិន ដែលឃើញមុខបងឈ្មោះ ជៀម និងប្រពន្ធគាត់ទេ នៅឆ្នាំខែ្មរ ក្រហមដឹងថា កម្មាភិបាលមួយចំនួនត្រូវ អង្គការចាប់យកទៅ សម្លាប់ចោលដោយចោទថាក្បត់ ដូចនេះបងឈ្មោះ ជៀម ដឹងថាអង្គការចាប់ខ្លួន ដែលតែមិនដឹងជាយកទៅដាក់កនែ្លងណា។ បើតាមប្រវត្ដិរូប ជៀម ចូលបដិវត្ដតាំងពីឆ្នាំ១៩៦៤ នៅឆ្នាំ១៩ ៦៦ បានចូលជាអង្គការបក្សនៅចម្ការកៅស៊ូបាតខ្ទះ។ នៅឆ្នាំ ១៩៧០ អង្គការចាត់តាំងឱ្យ ទៅធ្វើជាចៅហ្វាយស្រុកក្រឡាញ់ ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧២ មករៀនសូត្រនៅភូមិភាគឧត្ដរ ដល់ឆ្នាំ១៩៧៤ មករៀនសូត្រនៅសាលាមជ្ឈឹមភ្នំពេញ។ ចំណែកឈ្មោះ ម៉ឹក និន ជំនាន់ខែ្មរក្រហម ពីឆ្នាំ១៩៧៥ដល់៧៩ អង្គការចាត់តាំងឱ្យធ្វើជាប្រធានសហករណ៍នៅទួលឃ្លាំង ស្រុកស្ទឹងត្រង់ តែ ក្រោយមកអង្គការដកឱ្យធ្វើធ្វើស្រែលើក ទំនប់ជីកប្រឡាយវិញ ដោយសារមានបងប្អូនបីនាក់អង្គការ ចាត់ខ្លួនដោយសោទថាក្បត់និងមានម្នាក់ឈឺស្លាប់ដោយសារគ្មានអាហារគ្រប់គ្រាន់។ និន ធ្វើការមួយ ថៃ្ងៗគ្មានទំនេរ រស់នៅមិនបានជួបប្ដីនិងកូនយូរបានជួបគ្នាម្ដងហើយត្រូវអង្គការតាមដាន ជានិច្ច នៅ ជំនាន់ខែ្មរក្រហមរបបអាហារមិនគ្រប់គ្រាន់ ថែមទាំងឃើញចាប់មនុស្សមួយចំនួនទៀតផង តែមិនបាន ដឹងថាយកទៅសម្លាប់កនែ្លងណាទេ។ នៅឆ្នាំ១៩៧៩ ទើបបាន ត្រឡប់មកស្រុកភូមិវិញ បានជួបប្ដីនិង កូននិងសាច់ញាតិឡើងវិញ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការមានសិទ្ធសេរីភាពឡើងវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថាជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សមែន។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"