Personal Info
ID: KCI0002
Name
ឈ្មោះ
Keu Kimsreu
គឺ គឹមស្រ៉ឺ
Gender
M
ភេទ
ប្រុស
Status
Died
ស្ថានភាពគ្រួសារ
ស្លាប់
CBIO ID
I10667
Source Interview
KCI0002 20021223, Kokor village, Kokor commune, Kampong Siem district, Kampong Cham province. Interviewed by Chuong Sophearith. Notes: Keu Kimsreu died. Interviewed with Keu Kimsreu's elder brother,Keum Srieng.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០០០២ ២០០២១២២៣ ភូមិគគរ១ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្ភាសន៍ដោយៈ ជួង ភារិទ្ធ កំណត់សំគាល់ៈ គឺ គឹមស្រ៉ឺៈស្លាប់។ ជួបសម្ភាសន៍ឈ្មោះ គឺ គឹម ស្រ៊ាង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាបង ប្រុស។
Date of Birth
Age during KR regime: 33 year-old.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
អាយុនៅពេលបំរើជាខែ្មរក្រហម ៣៣ឆ្នាំ។
Home Village
03060401, Kampong Cham, Kampong Siem, Kokor, Kokor
ទីកន្លែងកំណើត
០៣០៦០៤០១, ខេត្ដកំពង់ចាម ស្រុកកំពង់សៀម ឃុំគគរ ភូមិគ
Join KR
1976/??/??
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៦????
DK ORG Unit 75-79
Prison of Tuol Sleng , Phnom Penh.
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
នៅគុកទួលសែ្លង, ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
DK Zone 75-79
Central(12),Phnom Penh.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម(១២), ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
Summary
Keu Kimsreu, disappeared Interviewed with Keu Kimsreu's elder brother,Keum Srieng, he is 61years old. He was born in Rarka Koy village, Kang Meas district, and Kampong Cham province. Now, he lives in KoKor village, Kokor commune, Kampong siem district, Kampong Cham province. Tauch is the name of Kimsreu៌s father, and Va Kimheng is the name of Kimsreu៌s mother (Both of them were died). Kimsreu has 7 siblings, they are Kim Hean,Kim Heng, Keum Srieng , Kim Sreang, Kim Sreng, Bun Thoeun, and Kimsreu himself, three of them Kim Heang(was a soldier),Kim Sreng(worked at Kse Luos radio office), Kim Sreu( worked Ministry of health ), died during KR regime. Kim Srieng said, in 1969, Kim Sreu got married, his wife៌s name is Keim Hau ,and they have two sons Krahanh and Kra Nhul, but Kim Srieng doesn៌t know exactly about their official name. Now, Kimsreu៌s wife lives in Dam Dek district, Siem Reap province. kim Srieng added, Kimsreu is his bother who used to study at Piem Chikang High School and after that he move to Yu Kunthor High School cause of his mother died ,so there was no one to sponsor him, he decided to live with his brother at Phnom Penh. When he graduated in grad 12; Kimsreu applied to ministry of health. Next, he served as secretary of health department minister. Than after, He had gone to Australia three months, and heard that whole Phnom Penh was controld by KR , so they need scholar who study abroad to help for develop country. By the way, Kimsreu miss his wife, so he decided to return Phnom Penh on October, 1976. He was sent to by KR soldier to Toul Sleng prision when he had been arrived Po ChenTong airport. He was there around 5 months. Until October, 1977 he was killed by KR soldier. Kimsrieng said, in 1980 he himself known about his brother៌s information by some documents from Tuol Sleng as there was his brother name there. Kimsrieng was cow guard which led by Nol. He didn៌t understand exactly about KR commitments which refuge him to live other district in 1977. He just heard from his new chief of commune that, KR would kill him but it was stop temporarily cause of unstableness situation of east leader Thuch and Phim. At that time, he still didn៌t know even he saw Cham ethnic was brought of Ox carts by KR soldier to kill. During KR regime, it really difficult to live cause of working not properly, not enough food to eat, and committed atrocities, Kimsrieng said.
សេចក្ដីសង្ខេបបទសម្ភាស៏
គឺ គីមស៊្រឺ បាត់ខ្លួន ជួបសម្ភាសន៍ជាមួយឈ្មោះ គឺ គីមស្រ៊ាង ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាបងប្រុស រស់នៅភូមិគគរ១ ឃុំគគរ ស្រុកកំពងសៀម ខេត្ដកំពង់ចាម។ មានស្រុក កំណើត នៅភូមិរកាគយ ស្រុកកងមាស ខេត្ដកំពង់ចាម។ ឪពុកឈ្មោះ គឺ ទូច (ស្លាប់) ម្ដាយឈ្មោះ វ៉ា គីមហេង (ស្លាប់១ឆ្នាំ១៩៦៤ដោយសារជំងឺ)។ គីមស្រ៊ាង មានបង ប្អូន ទាំអស់៧នាក់ គឺ គីមហាន, គីមហ៊ាង, ខ្លួនគាត់, គីមស្រាង, គីមស្រ៉ឺ, គីម សេ្រង និងប៊ុនធឿន។ ក្នុងចំនោមបងប្អូនទាំងអស់របស់គាត់ មានបីនាក់ស្លាប់នៅក្នុងសម័យខែ្មរ ក្រហមមានឈ្មោះ គីមហ៊ាង ជាទាហាន, គីមសេ្រងជាបុស្ដិ៍ខ្សែលួស, គីមស៊្រឺ ជាអ្នកខាង ក្រសួង សុខា ភិបាល។ គឺ គីមស្រ៊ាង បានប្រាប់ថា គីមស៊្រឺរៀបការនៅឆ្នាំ១៩៦៨ ប្រពន្ធរបស់គាត់ឈ្មោះ គឹមហូ មានកូនប្រុស២នាក់ ឈ្មោះក្រៅ ហៅ ក្រហាញ និងក្រញុលតែឈ្មោះបញ្ជីជាតិពុំបានដឹងទេ។ សព្វថៃ្ងគឹមហូ រស់នៅស្រុកដំដែក ខេត្ដ សៀមរាប។ គាត់បាន បនែ្ថមទៀតថា គឺ គីមស៊្រឺនោះជាប្អូន របស់គាត់ហើយកាលពីតូច រៀននៅវិទ្យាល័យពាមជិកងនេះតែក្រោយមកបានប្ដូរទៅ វិទ្យាល័យយុគន្ធរ វិញដោយសារតែម្ដាយស្លាប់ហើយ ពុំមាន នរណាទំនុបបំរុងក៏សមេ្រចចិត្ដទៅរស់នៅជាមួយបងនៅឯ ភ្នំពេញ។ នៅពេលប្រលងបាក់ឌុប ជាប់ហើយ ក៏ប្រលងចូល ក្រសួង សុខាភិបាល។ បន្ទាប់មកចេញ មកបំរើការនៅ លេខាធិការរដ្ឋមន្រ្ដី ខាងក្រសួងសុខាភិបាល។ ក្រោយមកទៀតក៏ចេញប្រទេស អូស្រ្ដាលីចំនួន៣ខែ ទទួលឮថា ខែ្មរក្រហម វាយកាន់កាប់ភ្នំពេញ ហើយអំពាវនាវ រកអ្នកចេះ ដឹងនៅ ក្រៅប្រទេសមកជួយធ្វើនៅក្នុងស្រុក និងណា មួយ នឹកប្រពន្ធផង ក៏ត្រលប់មកវិញនៅខែតុលា ឆ្នាំ១៩៧៦។ នៅពេលមកដល់ប្រលានយន្ដហោះ ពោធិ៍ចិតុងភ្លាម ស្រាប់ តែខែ្មរក្រហមចាប់ខ្លួន ទៅគុកទួលសែ្លងចំនួន៥ខែ រហូតដល់ខែ២ ទើប ខែ្មរក្រហមយក ទៅកំទេចចោល។ គីមស្រ៊ាង ប្រាប់ថាគាត់ ដឹងរឿងប្អូនគាត់នេះតាមរយៈឯកសារទេ ព្រោះកាល ពីឆ្នាំ៨០ ជាងគាត់ទទួលបាន ឯកសារពីទួលសែ្លង ហើយក៏មាន ឈ្មោះប្អូន របស់គាត់នៅក្នុងនោះ។ នៅសម័យខែ្មរក្រហមគីមស្រ៊ាង ជាអ្នកគ្វាលក្របី ហើយ ប្រធាន របស់គាត់ឈ្មោះនល់។ គាត់ ពុំបានដឹង ទេថាខែ្មរក្រហម ចង់យក គាត់ទៅសម្លាប់ចោល ដឹងត្រឹមថានៅឆ្នាំ១៩៧៧ ខែ្មរក្រហមបាន ជម្លៀសគាត់ពីភូមិគគរ ទៅនៅភូមិក្រឡា ក្នុងនោះមាន៩៩ គ្រួសារដែលខែ្មរក្រហមប្រមូលយកទៅ។ គាត់ដឹងរឿងនេះ តាម រយៈប្រធានសង្កាត់ឈ្មោះ ស៊ាមដែលជាប្រធានសង្កាត់ថ្មី បន្ទាប់ ពីការផ្លាស់ ប្រធានចាស់ឈ្មោះ ធុន ចោល។ ក្រោយមកពុំបាន សម្លាប់ទេ ដោយសាតែមានការរំជើបរំជួល ពីមេធំៗនៅ ខាងបូព៌ាដែលមានឈ្មោះ ធុច និងភឹម ឱ្យផ្អាកសិន។ គីមស្រ៊ាងបានប្រាប់ថា សូម្បីតែ គេយកជនជាតិចាមទៅសម្លាប់ចោលទេ គ្រាន់តែឃើញគេដឹកចាមទៅទាំងរទៈៗ ទើបតែបែកទេបាន ដឹង។ គាត់និយាយថានៅសម័យខែ្មរក្រហម ធ្វើការហួសកម្លាំង ហូបពុំគ្រប់គ្រាន់ និងសម្លាប់មនុស្ស យ៉ាងសាហាវ។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"