Personal Info
ID: PVI0017
Name
ឈ្មោះ
Chann Yorn
ចាន់ យន
Other Name
ឈ្មោះហៅក្រៅ
Ry
រី
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00217
Source Interview
PVI0017 20050705, Rabas Phchet village, Prey Khnes sub-district, Mesang district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with Sem Sarom, 48, younger sister cousin and Duch Sem, 76, uncle.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីវីអាយ០០១៧ ២០០៥០៧០៥, ភូមិរបស់ផ្ចិត ឃុំពៃ្រឃេ្នស ស្រុកមេសាង ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន វីរៈ។ កំណត់សម្គាល់ៈ ជួបជាមួយ សែម សារុំ ភេទស្រីអាយុ៤៨ឆ្នាំ ត្រូវប្អូនស្រីជីដូនមួយ និង ឌុច សែម អាយុ៧៦ឆ្នាំ ត្រូវជាពូ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village
14050420, Prey Veng, Mesang, Prey Khnes, Rabas Phc
ទីកន្លែងកំណើត
១៤០៥០៤២០, ខេត្ដពៃ្រវែង ស្រុកមេសាង ឃុំពៃ្រឃេ្នស ភូម
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចាន់ យន ហៅ រី ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ សែម សារុំ អាយុ៤៨ឆ្នាំត្រូវជា ប្អូនស្រីជីដូនមួយនិង ឈ្មោះ ឌុច សែម អាយុ៧៦ឆ្នាំត្រូវជាឪពុកមា។ យន មានឪពុក ឈ្មោះ ឌុល ឌឿន ម្ដាយឈ្មោះ ចាន់ យ៉ែម មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិរបស់ផ្ចឹក ឃុំពៃ្រឃេ្នស ស្រុកមេសាង ខេត្ដពៃ្រវែង។ យន ធ្លាប់រៀនសូត្រ តែមិនបានថា គាត់រៀនសូត្រ បានត្រឹមណាទេ ពេលប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម គាត់ឈប់រៀនមក ផ្ទះជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៧០ នៅទីនេះ មានទាំងក្រុមចលនាខែ្មរក្រហម មានទាំងកងទ័ពយៀកកុងខាងជើង មករស់ នៅក្នុងភូមិជាមួយប្រជាជនធ្វើការតស៊ូនិងទាហាន លន់ នល់ ដែរ ហើយខាងលន់ នល់ ក៏ឃើញទាហានយួនធីវ គី ចូលមក ជួយធ្វើសង្គ្រាមដែរ។ នៅឆ្នាំ១៩៧០ យន បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម បន្ទាប់មក អង្គការបញ្ជូនទៅតំបន់២៤ ភូមិភាគបូព៌ា ដែលមានប្រធានភូមិភាគឈ្មោះ សោ ភឹម។ កាលនោះមិនសូវបាន ដឹងច្រើនទេ មិនបានដឹងថា អង្គការបញ្ជូន យន ទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ធ្លាប់មកលេងផ្ទះម្ដង ដឹងថា យន មានឋានៈធំគួរសមនៅក្នុងរោងចក្រ ភ្នំពេញ។ នៅឆ្នាំ១៩៧៨ មានព្រឹត្ដិការណ៍ជាច្រើនកើតឡើង ដោយ អង្គការចាប់ខ្លួនកម្មាភិបាលភូមិភាគបូព៌ាតាំងពីថ្នាក់ឃុំឡើងទៅ តាមចាប់សោ ភឹម ចាន់ ចន្ទ័ ចក្រី មាន យោធាភូមិភាគនិរតីមកគ្រប់ គ្រងនៅតាមតំបន់ ភូមិភាគបូព៌ា អស់ហើយស្រាប់តែឃើញ បងឈ្មោះ ចាន់ យន ហៅ រី មកលេងម្ដងទៀត។ ពេលនោះ យន ត្រូវបានអង្គការបញ្ជូនទៅខេត្ដស្វាយរៀងវិញ បាត់ឈឹងរហូត គ្មានបានទទួលដំណឹងអីទៀតទេ បាត់រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ចាន់ យន ហៅ រី សម័យ សង្គ្រាមនៅក្នុងកង ពលទី៣ មានតួនាទីជាប្រធានវរសេនាធំ។ នៅឆ្នាំ១៩៧៥ យន ធ្វើការងារនៅក្នុងរោងចក្រ ឪក៦ឱ ហើយបានធ្វើជាអនុប្រធាន រោងចក្រ បន្ទាប់មកទៀតមានប្រពន្ធឈ្មោះ និត សុត ហៅ ចា ជានារី នៅក្នុងរោងចក្រ។ នៅឆ្នាំ១៩៧៨ យន ហៅ រី អង្គការចាប់ខ្លួនយកមកដាក់នៅមន្ទីរស២១ភ្នំពេញ។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"