Personal Info
ID: KHI0104
Name
ឈ្មោះ
Ran
រ៉ន
Gender
f
ភេទ
ស្រី
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I01411
Source Interview
KHI0104 20050511, Romeas village, Taing Krasaing sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Dy Khamboly. Notes: Interviewed with her older sister named Im Ron, 48. Ron.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេកអាយ០១០៤ ២០០៥០៥១១ ភូមិរមាស ឃុំតាំង ក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ ឌី ខាំបូលី។ កំណត់សំគាល់ៈ សម្ភាសជាមួយបងស្រី អ៊ឹម រ៉ុន អាយុ៤៨ឆ្នាំ។
Date of Birth
[Khmer Rouge aged: 15]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ១៥ឆ្នាំ»
Home Village
04080707, Kampong Chhnang, Tuk Phos, Taing Krasain
ទីកន្លែងកំណើត
០៤០៨០៧០៧ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំតាំងក្រសា
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteered.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ក្រសួងសង្គមកិច្ច ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
អ្នកដឹកនាំ
ពឿន។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
រ៉ន ភេទស្រី អាយុ១៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ឹម រ៉ុន អាយុ៤៨ឆ្នាំ ត្រូវជាបងស្រី។ រ៉ន មានឪ ពុកឈ្មោះ ប៊ុន ម្ដាយឈ្មោះ យី មានបងប្អូន៧នាក់ ស្រី៦ប្រុស១ មានស្រុកកំណើតនៅភូមិរមាស ឃុំតាំង ក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ រ៉ន តាំងពីតូចដល់ធំមិនបានសូត្រទេ នៅផ្ទះជួយធ្វើការងារឪពុកម្ដាយ ណាមួយប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ កម្លាំងចលនាខែ្មរក្រហមបាន វាយបន្ទាយរមាសរបស់ ទាហានលន់ នល់ រត់ខ្ចាត់ខ្ចាយលែង ហ៊ានចូលមកក្នុងភូមិបន្ដទៀត។ នៅឆ្នាំ១៩៧៤ រ៉ន បានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហម កាលនោះគេហៅថា កុមារដាច់ខាត អង្គការបានបំបែងចេញពីឪពុកម្ដាយ អង្គការចាត់ តាំងឱ្យដាំដំណាំដំឡូងនិងហាត់រៀនអក្សរហើយរៀននយោបាយថែមទៀត។ អង្គការបានបង្រៀនឱ្យស្អប់ពួកអ្នក មានពួកមូលធន ដែលបានជិះជាន់កសិករយើងត្រូវក្រោកឈរឡើងវាយរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបជិះជាន់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រ៉ន មានឪពុកបាន ធ្វើជាប្រធានភូមិរមាស ឃុំតាំង ក្រសាំង។ រ៉ន អង្គការចាត់ តាំងឱ្យទៅធ្វើការងារនៅតំបន់៣១ ភូមិភាគបស្ចឹម ហើយមានឈ្មោះ ថាន់ និងឈ្មោះ ខាន់ ជាគណៈ តំបន់ កាលនោះ ឈ្មោះ រ៉ុន ត្រូវជាបងស្រីរបស់ រ៉ន អង្គការចាត់តាំងឱ្យរៀនពេទ្យ រៀនបចេ្ចកទេសខាងស្លអំពូលថ្នាំពេទ្យនិងបន្ទាប់មកទៀតបានចូលធ្វើជាយោធាហើយបានគ្រប់គ្រងកុមារប្រហែល ៤០០នាក់ ដឹកនាំកម្លាំងឱ្យចុះធ្វើស្រែនិងលើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧ រ៉ន អង្គការបានជ្រើសរើស ឱ្យទៅធ្វើការ ងារនៅភ្នំពេញ ហើយបានដឹងថា រ៉ន ធ្វើការងារនៅ ក្នុងមន្ទីរពេទ្យ៦មករា កាលនោះ រ៉ុន ក៏អង្គការ បញ្ជូនទៅធ្វើ ពេទ្យនៅភ្នំពេញដែរ តែនៅក្នុងមន្ទីរពេទ្យផេ្សងគ្នា។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ ប្រទេសយើង កាលនោះ រ៉ុន បានរត់ឡើងរថភ្លើងទៅ ដល់ខេត្ដពោធិសាត់ក៏បានជួបប្អូនស្រីឈ្មោះ រ៉ន ដែរ។ ពេលជួបគ្នាហើយបានគិតថា យើងត្រូវត្រឡប់មករកឪពុក ម្ដាយនៅស្រុកកំណើត តែឈ្មោះ រ៉ុន មិនទាន់ឈ្មោះ រ៉ន មកជាមួយទេ ឱ្យនៅចាំនៅខេត្ដពោធិសាត់មួយរយៈពេលសិន រ៉ុន ប្រាប់ថា ពេលរកឪពុក ម្ដាយឃើញហើយត្រឡប់មកយកប្អូនវិញ ពេលទៅដល់ស្រុកកំណើតបាននិយាយប្រាប់ឪពុកម្ដាយថា បានជួប ប្អូនឈ្មោះ រ៉ន នៅខេត្ដពោធិសាត់មិនបានឱ្យមកជាមួយទេ ពេលនោះឪពុកម្ដាយខឹងឈ្មោះ រ៉ុន ថាមិនព្រមនាំ ប្អូនមកជា មួយស្លាប់រស់ទាំងអស់គ្នាទៅ ពេលនោះ រ៉ុន មានការសោក ស្ដាយណាស់ ហើយបានត្រឡប់ទៅខេត្ដ ពោធិសាត់វិញ រកប្អូនមិន ឃើញសោះ រកអស់រយៈពេលជិតមួយខែមិនឃើញក៏ត្រឡប់ មកផ្ទះវិញ។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"