Personal Info
ID: BMI0051
Name
ឈ្មោះ
Ith Ham
អ៊ិត ហម
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
ប្រភពនៃឯកសារ/បទសម្ភាសន៍
ប៊្គអឹមអាយ០០៥១ ២០១០១០១៧ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្ភាសន៍ដោយ សោម ប៊ុនថន។ សម្ភាសន៍ជាមួយ អ៊ិត ហម ភេទប្រុស អាយុ៦០ឆ្នាំ។ ក្រៅប្រវត្តិរូប។
Date of Birth
[Present age: 60 years old]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ៦០ឆ្នាំ»
ទីកន្លែងកំណើត
១៧០៧???? ខេត្ដសៀមរាប ស្រុកពួក ឃុំតាត្រាវ ភូមិក្បាល
Join KR
19720210
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
19720210
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស័្មគ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
ក្បែររោងចក្រកែវ នៅភ្នំពេញ។ ស្ថានទូតចិន។ អង្គភាពរទេះភ្លើង នៅកំពង់សោម។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
១៩៧៥ នៅក្បែររោងចក្រកែវ លើកទំនប់ ប្រឡាយ។ ១៩៧៧ មកធ្វើកម្មករនៅស្ថានទូតចិន។ ១៩៧៨ ទៅអង្គភាពរទេះភ្លើង នៅកំ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈឹម ភ្នំពេញ (រោងចក្រកែវ និងស្ថានទូតចិន) និងតំបន់ស័្វយត ខេត្ដកំពង់សោម។
Superior
អ្នកដឹកនាំ
គី នៅរោងចក្រកែវ និង អង្គភាពរទេះភ្លើង។ ម៉ុល នៅស្ថានទូតចិន។
Associates
អ្នកពាក់ព័ន្ធដ៏ទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ិត ហម ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។ ហម មានស្រុកកំណើតនៅភូមិ ក្បាលដំរី ឃុំតាត្រាវ ស្រុកពួក ខេត្ដសៀមរាប។ ហម មានបងប្អូន ៤នាក់។ ថៃ្ងទី១០ ខែ២ ឆ្នាំ១៩៧២ ហម ចូលធ្វើជាកងទ័ពនៅភូមិក្បាលដំរី ក្រោយមកធ្វើជាកងទ័ពនៅ ស្រុកពួកវិញ ហើយដកពីពួកទៀត ទៅនៅសៀមរាបឱ្យនៅតំបន់៤៥០ ជាមួយ តាប៉ែត, តាឡុង នៅភូមិកែងបារាយណ៍។ ហម ដឹកថ្មពីសៀមរាបមកបិទទំនប់នៅបារាយណ៍ទឹកថ្លារួចរាល់ ទើបទៅវ៉ៃជាមួយ ៨៧០ នៅភ្នំបូក, ភ្នំធំ ក្រោយពីវ៉ៃហើយទើបបានឯករាជ្យ។ ក្រោយមកគេរើសប្រវត្ដិរូប ហើយ ហម មិនមានបងប្អូនធ្វើទាហានខាងក្នុង ទើបគេរើសឱ្យទៅនៅ ភ្នំពេញ។ មកដល់គេឱ្យ ដេកនៅមុខវាំងបាន១២យប់ ទៅនៅ បុរីកីឡា ទៅលាងផ្ទះ កាត់សេ្មៅអស់ទើបទៅនៅរោងចក្រកែវ ដែលគេហៅមន្ទីរតាពិន មានគ្នារាប់ពាន់នាក់ ហើយការងារដូចជា ជីកប្រឡាយ លើកទំនប់ ហើយអ្នកគ្រប់គ្រងមានៈ បងហ៊ាន, តាអឿន និងតាគី ជាមេធំ។ ចំពោះរបបហូបគឺ នំប័ុងព្រឹក បាយល្ងាច លុះមក ទូតចិនទើបហូបឆែ្អត។ ដល់ឆ្នាំ១៩៧៧ ទើបទៅធ្វើការនៅក្រសួង ៨៧០ (ចាប់ ពី ក១០ក១៩ ស្ថិតនៅជាមួយក្រសួង៨៧០) មើលភ្ញៀវចិននៅទូតចិន។ នៅក្រសួង៨៧០ ការងារដែល ហម ធ្វើគឺលាងផ្ទះ, ជំរះសេ្មៅ, ជីកអាង និងមានពេលខ្លះគេឱ្យទៅរកត្រី នៅកំពង់ឆ្នាំង ពេលដែលរកបានមកផ្គត់ផ្គង់ឱ្យ ក១៩ នៅច្រាំង ចំរេះ។ ហម នៅទូតចិននៅជាមួយ តាព្រំ, តាប៉ង់។ នៅទូតចិន គេបែងចែកជា៤កង កងនារី២ និងកងបុរស២ ហើយ តាផាន គ្រប់គ្រង១កង ហើយនិងតាម៉ុល ជាអ្នកគ្រប់គ្រងកងរបស់ ហម ហើយក្នុងមួយកងមានគ្នា៣០នាក់។ ពេលប្រជុំមានទាំងខែ្មរ និងចិន ហើយមានបញ្ចាំងកុន មិនមានអ្នកណាចូលផេ្ដសផ្ដាសទេ ព្រោះមាន ទ័ពយាម។ តាព្រំ កាន់ខាងមន្ទីរពេទ្យ ព្រោះពេលដែលមានអ្នកឈឺ គេយកទៅដាក់កនែ្លងតាព្រំ។ ពេលមានភ្ញៀវមកលេងគេឱ្យ ហម កាត់សក់ឱ្យស្អាត។ នៅឆ្នាំ១៩៧៧១៩៧៨ ពេលដែលយួនចូល ពេលហ្នឹង ហម រកវ៉ៃតាម៉ុល ទើបតាម៉ុលគុំនឹង ហម យក ទៅធើ្វ ប្រវត្ដិរូបនៅស្ទឹងមានជ័យ ពេលហ្នឹង តាម៉ុល ជាអ្នកនាំទៅហើយ មានគ្នា ២៣នាក់ជាអ្នកយាម ហើយអ្នកដែលសួរចម្លើយ និង សរសេរគឺ តាម៉ុល ហើយអ្នកយាមមានឈ្មោះ រៀម និងរុំ។ តាម៉ុល សំឡុត ហម ឱ្យឆេ្លីយសេ្មាះត្រង់នឹងបក្ស បើមិនសេ្មាះត្រង់ខ្សែភ្លើង ឆក់ហើយ ពេលនោះ ហម ចេះតែឆេ្លីយដើម្បីឱ្យរួចខ្លួន ឆេ្លីយទាំងយំ បន្ទាប់ពីសួរហើយគេដក ហម ឱ្យទៅរោងចក្រកែវវិញ ភ្ជួរដី ស្ទូង នៅកន្ទួត នៅវត្ដសែ្លងជ័យ ឧត្ដម។ នៅរោចក្រកែវហ្នឹងជាកនែ្លង លុតដំ ហើយគេឱ្យកាប់ត្បែងនៅត្រពាំងក្រឡឹង ជីកដីដាំផ្លូវរទេះ ភ្លើង នៅវត្ដជៃ្រឧត្ដម និងនៅកំពង់សោម ជិតផ្ទះបី ហើយដេក អែបនឹងផ្លូវរទេះភ្លើង។ ហមទៅមុន ហើយ តាម៉ុល ទៅតាមក្រោយ តែតាម៉ុល មិនគ្រប់គ្រង ហម ទៀតទេ ហម នៅជាមួយតាគី ពេលនោះដីសង្កាត់តាម៉ុល ហើយគេយកគាត់ទៅពេទ្យ១៧ ហើយមិនដឹងជាស្លាប់ ឬរស់ទេ។ ដល់ពេលដែលវៀតណាមចូលមកគឺ ហម ត្រូវវៀតណាមបាញ់ចំ ចង្គោះ ហើយ ហម នាំគ្នារត់ទៅរោងចក្រ បេ្រងកាត ហើយឃើញ សុទ្ធតែរថក្រោះ ហើយ ហម រត់ឡើងភ្នំពេជនិល ទៅត្រពាំងក្រឡឹង, រលាក់កង ជើងនៅកំពង់ស្ពឺ។ ពេលនោះមិនដឹងជាខាងណាទេ គេចោទថាក្រុមរបស់ ហម នឹងជាក្រុមកន្សែងខៀវ ព្រោះរត់ពី ភ្នំពេញហូបស្រួល ដូចេ្នះគេដាក់អន្ទាក់ ហ៊ានតែកាត់គឺជាប់អន្ទាក់ ហើយ ពេលនោះ តាម៉ុក ជាអ្នកទៅយកទើបបានរួចខ្លួនហើយមក នៅពាយ័ព្យ ដើរកាត់តាមពៃ្រមក។ មកដល់កាហតពៃ្រមេ្ទស នៅបាត់ដំបង គឺយួនចូលមកទាន់រត់មួយសារទៀត ស្រីៗវៀតណាមកៀរ ត្រឡប់ទៅស្រុកវិញ ហើយប្រុសៗរត់តាមស្រែសាម៉ន បន្ទាយមានជ័យ រហូតមកដល់ម៉ាឡៃ។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"