Personal Info
ID: KCI0198
Name
ឈ្មោះ
Ly Chhun Leng
លី ឈុនទេឡង
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I02505
លេខយោងឯកសារប្រវត្តិរូប
អាយ០២៥០៥
Source Interview
KCI0198 20030221, Po Sala No. 2 village, Prek Krabao sub-district, Kang Meas district, Kampong Cham province. Interviewed by Long Dany. Notes: Ly Chhun Leng disappeared. Interviewed with elder sister called An Chhun Iy.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេស៊ីអាយ០១៩៨ ២០០៣០២២១, ភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ លី ឈុនឡេង បាត់ខ្លួន។ ជួប សម្ភាសជាមួយបងស្រីឈ្មោះ អន ឈុនអ៊ី។
Date of Birth
He was born in 1947.
ថ្ងៃ-ខែ-ឆ្នាំ កំណើត
កើតឆ្នាំ១៩៤៧
Home Village
03070602, Kampong Cham, Kang Meas, Prek Krabao, Po
ទីកន្លែងកំណើត
០៣០៧០៦០២, ខេត្ដកំពង់ចាម ស្រុកកងមាស ឃុំព្រែកក្របៅ ភ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Military diversion 920 Mondulkiri
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៩២០ ខេត្ដមណ្គលគីរី។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
DK Zone 75-79
"105" Mondul Kiri.
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
«១០៥» ខេត្ដមណ្គលគីរី។
Superior
San
អ្នកដឹកនាំ
ឈ្មោះ សាន។
Associates
Seng, Dy, Phorn
អ្នកពាក់ព័ន្ធដ៏ទៃទៀត
ឈ្មោះ សេង, ឌី ,ផន។
Summary
Ly Chhun Leng, disappeared. He was a male. Meet with name An Chhun Ai, 60 years old, was an older sister. Chhun Leng had a father, named Li An and a mother, named Oim Yen. There were 5 siblings. Chhun Leng was born in Po Sala number 2, Prek Kra Bao commune, Kangmeas district, Kampong Cham province. When he was a young, he was studying at Peam Chi Kang primary school just grade 10 (educated in old system). He dropped from school when there was a coup to overthrow Samdach Sihanouk in 1970. Meanwhile, there were Lon Nol soldier entered to Phum and they always captured children of villagers, who were 17 to 18 year olds. They forced to become the soldier but they denied be Lon Nol's soldier because they had been angered over dropped bombs which destroyed their home, people died and wounded, so almost youths were suffered, so they considered entering the forest to join Khmer Rouge soldier. Joining for the first time, there were many soldiers in Kangmeas district and used to visit home for one time. When they returned to battlefield, it was not heard. In 1975, it was seen to visit home to drive a small car and slept a night because it was seen bodyguards. It was heard that when returned to Phnom Penh, the Angkar sent to Division 920 to protect Mondul Kiri border. After that it was not heard until nowadays. According to Ly Chhun Leng's background in Division 920 he was a Chief of Political Company. Whereas An Chhun Ly, was elder sister, during Khmer Rouge regime the Angkar appointed her to rice implantation, to carry land, to build dam, to build canal. There was no free time and whereas food ration, there was not enough food to eat. The food for eat just porridge mix water convolvulus. In 1977, it was seen soldiers took people to Wat Ao, there was a little water convolvulus so if people steal it like they steal things of collective. They were captured.
សេចក្ដីសង្ខេបបទសម្ភាស៏
លី ឈុនឡេង ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ អន ឈុនអ៊ី អាយុ៦០ឆ្នាំត្រូវជាបងស្រី។ ឈុនឡេង មានឪពុកឈ្មោះ លី អន ម្ដាយឈ្មោះ ឧិម យិន មានបងប្អូន៥នាក់។ ឈុនឡេង មានស្រុកកំណើតនៅភូមិពោធិសាលាទី២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្ដកំពង់ចាម។ ឈុនឡេង កាលពីតូចរៀននៅសាលាបឋមសិក្សាពាមជីកងត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារនៅឆ្នាំ១៩ ៧០។ កាលនោះមានខាងទាហាន លន់ នល់ ចូលដល់ក្នុងភូមិហៅ តែងតែចាប់កូនអ្នកស្រុកដែលមានអាយុ១៧ទៅ១៨ឆ្នាំឱ្យចូលធ្វើ ទាហាន តែកូនអ្នកភូមិមិនចង់ចូលខាងទាហាន លន់ នល់ ព្រោះខឹងនិង ការទម្លាក់គ្រាប់បែកធ្វើឱ្យខូចខាតផ្ទះសំបែងត្រូវមនុស្សស្លាប់និង របួស ដូចនេះយុវជនភាគច្រើនមានការឈឺចាប់ក៏សមេ្រចចិត្ដចូល ពៃ្រធ្វើជាយោធាខែ្មរក្រហមវិញ។ ចូលដំបូងមានគ្នាច្រើនធ្វើជា យោធាស្រុកកងមាសនិងធ្លាប់មកលេងផ្ទះបានម្ដង ពេលត្រឡប់ទៅ សមរភូមិវិញបាត់ដំណឹងឈឹង។ នៅឆ្នាំ១៩៧៥ ឃើញមកលេង ផ្ទះម្ដងទៀតជិះឡានតូចមកដេកបានមួយយប់ ព្រោះឃើញមានកងការពារផង ហើយបានប្រាប់ថា ពេលទៅត្រឡប់ទៅភ្នំពេញវិញ អង្គការបញ្ជូនទៅការពារព្រំដែន ខេត្ដមណ្គលគិរី កងពល៩២០។ ពេលក្រោយមកទៀតបាត់ដំណឹង ដល់សព្វថៃ្ងនេះ។ បើតាមប្រវត្ដិរូប លី ឈុនឡេង នៅកងពល៩២០ មានឋានៈប្រធាននយោបាយអនុសេនាធំ។ រីឯ អន ឈុនលី ត្រូវជាបងស្រី ជំនាន់ខែ្មរក្រហមអង្គការចាត់តាំងឱ្យធ្វើ ការងារដកស្ទូង រែកដី លើកទំនប់ជីកប្រឡាយ គ្មានពេលទំនេរ រីឯការហូបចុកវិញមិនបានគ្រប់គ្រាន់ទេ ហូបតែបបរលាយត្រកួន។ នៅឆ្នាំ១៩៧៧ ឃើញយោធាដឹកប្រជាជនយកទៅដាក់វត្ដអូរ ត្រកួនស្លាប់ច្រើនណាស់ បើប្រជាជនទាល់តែធ្វើខុសដូចជាលួច របស់សមូហភាពហូបទើបចាប់ខ្លួន។
Activity Witness
It was seen that Khmer Rouge soldier captured people on cart.
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដាក់តាមរទេះសេះ។
Copyright
© DC-CAM
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា
Details
Birth Place And Death Date
Death Place
Father Info
Mother Info
Pre Dk Info
Kr Rank Info
Persecutor And Detension Info
Arrest Info

Rights & Access

Note that the written permission of the copyright owners and/or other rights holders (such as publicity and/or privacy rights) is required for distribution, reproduction, or other use of protected items beyond that allowed by fair use or other statutory exemptions. Responsibility for making an independent legal assessment of an item and securing any necessary permissions ultimately rests with persons desiring to use the item.

Credit Line: Documentation Center of Cambodia's Archives.

Cite This Item

"Documentation Center of Cambodia's Archives"